មើលវ័យ២២ឆ្នាំគេផង!​ អូន ម៉ី កាន់តែស្អាតខ្លាំង ពីមួយឆ្នាំទៅមួយឆ្នាំ

ភ្នំពេញ៖ តាំងពីបាត់មុខពីក្នុងវិស័យសិល្បៈមក ដោយងាកទៅបើកជំនួញផ្ទាល់ខ្លួនវិញ តារាសម្តែងវ័យក្មេងតែងតែស្លៀកពាក់ស៊ីចស៊ី កញ្ញា អៀ ម៉េងលិ ហៅ អូនម៉ី ដូចជាកាក់កបខ្លាំងជាថៅកែស្រី ជាពិសេសនោះរឿងស្នេហា តារាស្រីខាងលើ តែងតែបង្ហោះរូបភាពផ្អែមល្ហែមជាមួយគូស្នេហ៍ជារឿយៗ។

ជាក់ស្តែងកាលពីថ្មីៗនេះ ​តួ​ឯក​ស្រី​ ក្នុង​រឿង «​មរតក​បេះ​ដូង​» ហាក់បីដូចជាមានសំណាង មិនថាការងារ ក្នុងមុខ ជំនួញ ឬជីវិតស្នេហា តែងតែជោគជ័យ អ្វីដែលគួរឲ្យចាប់អារម្មណ៍ទៀតនោះ សម្រស់ដ៏ស្រស់សោភារបស់នាង កាន់តែស្អាតប្លែកថ្វេរដងគួរឲ្យសរសើរ ជាពិសេសនោះ សាច់សខ្ចី ក្នុងការតុងតែងខ្លួនក្នុងវ័យ២២ឆ្នាំនេះ ស្របពេលដែលទម្រង់មុខ មុខមាត់ស្អាតខ្លាំងតែម្តង។

ទន្ទឹមនឹងរូបសម្រស់ដ៏ស្រស់សោភា របស់តារាស្រី​នេះ មិនថមថយ ទោះបីដកឃ្លាពីសិល្បៈ នៅតែភាពលេចធ្លោនោះ ក៏ទទួលបានការកោតសរសើរជាខ្លាំងពីអ្នកគាំទ្រ ជាពិសេសនោះ នាងនៅតែជាទីចាប់អារម្មណ៍ ទាក់ភ្នែករបស់មហាជនដដែល៕

សូមទស្សនារូបខាងក្រោម៖

Related posts

Leave a Comment