អាជ្ញាធររកឃើញវិធីមួយ ធ្វើឱ្យប្រាសាទបាគងមានទឹកវិញ ក្រោយត្រីយក្សកម្រច្រើនក្បាលងាប់យ៉ាងកម្សត់

តាមទំព័រហ្វេសប៊ុករដ្ឋបាលស្រុកបាគងឱ្យដឹងថា លោកអភិបាលស្រុកដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពស្រុកប្រាសាទបាគង​ សហការណ៍​ ជាមួយអាជ្ញាធរជាតិអប្សរា កាលពីព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ នេះ​ ដើម្បីធ្វើការពិនិត្យស្ថានភាពទឹក​ ក្នុងកសិន្ធុ​ប្រាសាទបាគង ដើម្បីរកវិធីជួយសង្គ្រោះត្រី​ ដែលនៅសេសសល់​ ។

រដូវប្រាំងឆ្នាំនេះបានធ្វើឱ្យទឹកក្នុងកសិន្ធុប្រាសាទបាគង រីងហួត​រាក់​ជាងឆ្នាំមុនៗ កំដៅព្រះអាទិត្យបានធ្វើទឹកឡើងកំដៅ ដែលជាហេតុធ្វើឱ្យត្រីខ្លះ បានងាប់ គួរឱ្យសោកស្តាយបំផុត ។

សូមជម្រាបជូនថា ទឹកក្នុងកសិន្ធុ​នេះ តាំងពីបុរាណ្យកាលមកគឺពឹងផ្អែកទៅលើទឹកភ្លៀង​ ដែលហូរចូលពីរដូវវស្សា គ្មានប្រពន្ធ័និងប្រភពទឹកសម្រាប់បង្ហូរបញ្ចូលបន្ថែម​ ដូចនេះជាគោលការណ៍​ សម្រាប់ដំណោះស្រាយ​ជំហាន​ដំបូង​ យើងបាន​សម្រេច​ សហការណ៍​គ្នា​

ធ្វើការដឹកទឹកតាមរយះរថយន្ត​ពន្លត់អគ្គីភ័យ យកមកបូមបញ្ចូល ដើម្បីសង្គ្រោះត្រីដែលនៅសេសសល់ ជាមួយគ្នានេះក្រុមការងារ បានធ្វើការបុកអណ្តូង​ និង កាយជាស្រះក្បែរទីតាំងនេះ​ ដើម្បីទាញយកប្រភពទឹកមកបូមបញ្ចូលក្នុងកសិន្ធុ​ប្រាសាទបាគង​នេះផងដែរ ៕

Related posts

Leave a Comment