ពិតជាកតញ្ញូណាស់ ទេព កញ្ញា ធ្វើផ្ទះជូនអ្នកមានគុណនៅស្រុកកំណើត គួរឱ្យស្រឡាញ់

មានការចាប់អារម្មណ៍ជាខ្លាំងដែលថ្មីៗនេះតារាសម្តែងរូបស្រស់ ទេព កញ្ញា បានធ្វើផ្ទះតូចល្មមយ៉ាងស្រស់ស្អាតជូនអ្នកមានគុណនៅស្រុកកំណើតដែលទើបធ្វើពិធីឡើងកាលពីពេលព្រឹកមិញនេះ ។

ថ្វីដ្បិតមិនមែនជាផ្ទះវីឡាធំស្កឹមស្កៃក៏ពិតមែន តែមើលទៅពិតជាស្រស់ស្អាត ។ ទេព កញ្ញា បានប្រាប់ថា «ទីបំផុតកូនបានសម្រចបំណងលោកអ្នកមានគុណទាំងពីរហេីយ»

។ ផ្ទះនេះមានទីតាំងនៅក្នុងស្រុកត្រាំកក់ខេត្តតាកែវ ដោយ ទេព កញ្ញា ក៏បានរៀបចំពិធីឡើងជួបជុំញាតិមិត្តទៅតាមពិធីសាសនាកាលពីថ្ងៃទី ១១ ព្រឹកមិញនេះ ។ ក្នុងនោះក៏មានការសរសើរពីទឹកចិត្តកត្តញ្ញូរបស់ ទេព កញ្ញា ចំពោះអ្នកមានគុណផងដែរ ។

ចុងក្រោយនេះគេសង្កេតឃើញ ទេព កញ្ញា កាន់តែមានប្រជាប្រិយភាពនៅក្នុងសិល្បៈ ដោយនាងក្តោបបានរាល់ការសម្តែងរឿងជាច្រើនដែលភាគច្រើនជាតួឯក ។ កាលពីឆ្នាំមុន ស្រីស្អាតរូបនេះទើបនឹងទិញរថយន្តទំនើប និង ផ្ទះវីឡាយ៉ាងស្រស់ស្អាតហើយមានពិធីឡើងយ៉ាងអធិកអធមផងដែរ ៕

សូមទស្សនារូបភាពខាងក្រោម

Related posts

Leave a Comment