ភ្នំពេញ៖ អ្នកណាដែលថាមិនស្គាល់តារាហ្វេសប៊ុក អ្នកមេម៉ាយ Love Riya ដែលបច្ចុប្បន្ន នាងក៏កំពុងមានក្ដីសុខជាមួយទ្រព្យសម្បត្តិចាយមិនខ្វះ ក្រោយជោគជ័យជាមួយមុខរបរលក់ផលិតផលថែរក្សាសម្រស់ក្នុងបណ្ដាញសង្គមរួចមក។
យ៉ាងណាមិញ រីយ៉ា ក៏តែតែបង្ហោះរូបភាពបង្អួតពីជីវិតស៊ីវិល័យ និង រូបសម្រស់យ៉ាងផូរផង់ ឲ្យហ្វេនៗបានឃើញជានិច្ច។ ជាពិសេស ពេលនេះនាងមានទាំងផ្ទះធំស្កឹមស្កៃ មានរថយន្តទំនើបជិះរាប់គ្រឿង ចំណែកគ្រឿងអលង្ការ ដែលនាងពាក់រាល់ថ្ងៃសុទ្ធតែពេជ្រ មានតម្លៃមិនក្រោមខ្ទង់ម៉ឺនដុល្លារឡើយ។
ជាក់ស្ដែង មួយរយៈចុងក្រោយនេះ រីយ៉ា តែងតែពាក់គ្រឿងពេជ្រផ្លាស់ប្ដូរម៉ូតគ្នាសឹងតែរាល់ថ្ងៃ។ តែបើមកដឹងពីតម្លៃនៃឈុតពេជ្រដែលនាងធ្លាប់ពាក់វិញ ក៏មិនធម្មតា ដោយឈុតពេជ្រម៉ូតផ្កា មានតម្លៃ ៦៩៥០០ ដុល្លារ និង ម៉ូតជាជួរ ៥២៦០០ ដុល្លារ ឯណ្ណោះ។
តួយ៉ាង បើទោះបី នាងជាអ្នកលក់ផលិតផលតាមអនឡាញ តែកុំមើលពីជីវភាព រីយ៉ា ពិតជាហ៊ឺហារ ឡូយឆាយ មានលុយទិញពេជ្រពាក់ជ្រែកខ្លួនតែម្ដង៕