ចប់ហើយ! ភ្នំខ្នងផ្សារ ល្បីមួយប្រាវសោះ ពេលនេះសុទ្ធតែសម្រាម ពាសវាលពាសកាល (មានវីដេអូ)

កំពង់ស្ពឺ៖ តំបន់ទេសចរណ៍ភ្នំខ្នងផ្សារ ជាតំបន់ព្រៃភ្នំដ៏ធំមួយដែលស្ថិតនៅក្នុងភូមិតាំងបំពង តំបន់រលាក់កង់ជើង ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលសព្វថ្ងៃនេះកំពុងទទួលចំណាប់អារម្មណ៍ពីភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ជាពិសេសយុវវ័យ ដែលចូលចិត្តដំណើរផ្សងព្រេងក្នុងព្រៃភ្នំ។

ជាការពិតណាស់មួយរយៈក្រោយនេះ ឃើញថាមានភ្ញៀវទេសចរជាច្រើនកុះករ បានទៅកម្សាន្តយ៉ាងច្រើនកុះករក្រោយពីពួកគេបានបង្ហោះរូបភាពក៏ដូចជាវីដេអូ ដែលបង្ហាញពីទេសភាពដ៏ត្រចះត្រចង់ និងព្រៃឈើយ៉ាងខៀវស្រងាត់គួរជាទីពេញចិត្តផងដែរ។

ដោយឡែកក្រោយពីតំបន់ទេសចរណ៍នេះ មានល្បីល្បាញរួមមកក៏ឃើញថាសម្រាមក៏ មានច្រើនខ្លាំងដែរ ទាំងនេះបើយោងតាមវីដេអូមួយបានធ្វើការបង្ហោះ ពីទិដ្ឋភាពនៅពីក្រោយភាពស្រស់ស្អាតតំបន់មួយនេះ។ ដោយក្នុងនោះឃើញមានមានកំប៉ុង ដប និងសំណល់ផ្សេងៗទៀត ស្របពេលដែរ មានភ្ញៀវមួយចំនួនតូចមិនបានយកកាកសំណល់ទាំងនោះទៅបោះចោលឲ្យមានរបៀបរៀបរយ។

ប៉ុន្តែដោយសារមានការសហការគ្នា ដើម្បីរមណីយដ្ឋានមួយនេះ បុរសមួយក្រុមក៏បានជួយយកសម្រាមទាំងនេះចុះពីលើភ្នំដើម្បីយកទៅបោះចោល យ៉ាងគួរឲ្យសរសើរផងដែរ៕

បើចង់ជ្រាបច្បាស់សូមចុចវីដេអូទាំងអស់គ្នា៖

Related posts

Leave a Comment