ម៉ៃ សុគន្ធ ដែលកន្លងមកមហាជនបានដាក់រហ័ស្សនាមថា តារាពូកែទើស ថ្មីៗនេះ បានធ្វើឱ្យទស្សនិកជនភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីរូបគេ បាននិយាយយ៉ាងពេញៗមាត់ថា ក្នុងចំណោមអ្នកសិល្បៈមួយស្រុកខ្មែរ ខ្លួនមិនចូលចិត្តកំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ជាងគេ ។ឆ្លើយត្រង់ៗនៅក្នុងកម្មវិធី «ពេញចិត្ត ឬអត់?» ម៉ៃ សុគន្ធ បានហាមាត់និយាយពាក្យក្នុងចិត្តនៅចំពោះមុខទស្សនិកជនថា តារានៅក្នុងខ្មែរដែលខ្លួនមិនចូលចិត្តជាងគេគឺ ខេមរៈ សិរីមន្ត ដោយឱ្យតែឃើញបទចម្រៀងរបស់កំពូលតារាប្រុសរូបនេះ គឺ
ដឹងតែចុចបិទចោលតែម្ដង តែផ្ទុយទៅវិញ ម៉ៃ សុគន្ធ បង្ហើបថា តារាដែលលោកចូលចិត្ត គឺកំពូលតារាចម្រៀង ព្រាប សុវត្ថិ ។ពេលសួរដល់ហេតុផល ម៉ៃ សុគន្ធ បានត្រឹមតែឆ្លើយថា មនុស្សម្នាក់ៗមានអារម្មណ៍ចូលចិត្តផ្សេងគ្នា មិនអាចបង្ខំបានឡើយ ហើយលោកក៏បានលើកឡើងទៀតថា រវាងខ្លួន និង តារាចម្រៀង ខេមរៈ សិរីមន្ត ក៏មិនធ្លាប់មានជម្លោះនឹងគ្នាដែរ ប៉ុន្ដែបើគេនៅចាំបាន ខេមរៈ សិរីមន្ត ធ្លាប់ត្រៀមមេធាវីដាក់ពាក្យប្ដឹង ម៉ៃ សុគន្ធ កាលពីកំឡុងជាងពាក់កណ្ដាលឆ្នាំ ២០១៨ កន្លងទៅ ពាក់ព័ន្ធនឹងបទល្មើសញុះញង់ បទល្មើសធ្វើឱ្យប៉ះពាល់ដល់សិទ្ធិ និង សេរីភាពបុគ្គលជាដើម ៕ សូមទស្សនាវីដេអូខាងក្រោម ៖