កាន់តែស្អាតទៅហើយ! ពេល ហ្វា ហ្វា ស្លៀកឈុតកូនក្រមុំបែបនេះ

ភ្នំពេញ៖ កញ្ញា ហ្វាហ្វា ធ្លាប់ជាអតីតបរវរកញ្ញា ដែលបានតំណាងជាតិឲ្យកម្ពុជាក្នុងការប្រកួតលើឆាកអន្តរជាតិត ក្នុងកម្មវិធី Miss Cosmos World កាលពីឆ្នាំ ២០១៨ ។ ហើយ​នាងក៏បានចូលដល់វគ្គ Top8 Miss Cosmos World 2018 ក្នុងការឆ្លើយសំណួរវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រទៀតផង។

យ៉ាងណាមិញ បច្ចុប្បន្ន នាងក៏ជាតារាសម្ដែង និង​តារាបង្ហាញម៉ូតយ៉ាងមានប្រជាប្រិយភាព ជាពិសេស មុខមាត់ និង រូបសម្រស់នាង ស្រស់ស្អាត លេចធ្លោខ្លាំងតែម្ដង។ ហើយមួយរយៈចុងក្រោយនេះ នាងក៏តែងតែទទួលថតសម្អាងការ ដោយការស្លៀកឈុតកូនក្រមុំ បែបប្រពៃណី ឬ រ៉ូបកូនក្រមុំនោះទេ គឺសុទ្ធសឹងតែស័ក្ដិសមជាមួយនាងជាខ្លាំង។

ដោយឡែក មុននេះបន្តិច រូបភាពស្លៀករ៉ូបកូនក្រមុំថ្មីរបស់ ហ្វាហ្វា ត្រូវបានបង្ហោះ និង មានអ្នកចាប់អារម្មណ៍យ៉ាងខ្លាំង។ ដោយមុខមាត់នាងពិតជាស្រស់សោភា បូករួមនឹងការស្លៀករ៉ូបកូនក្រមុំ បែបនេះទៀត កាន់តែធ្វើឲ្យនាង ស្អាតថែមមួយកម្រិតទៀត។ បន្ទាប់ពីឃើញូរូបភាពជាច្រើនរបស់ ហ្វាហ្វា រួចមក មានហ្វេនៗបានសរសើរពី រូបសម្រស់ដ៏ផូរផង់របស់នាង ថាស្រស់ស្អាត និង​ ស្ទើរតែដូច កូនក្រមុំពិតៗតែម្ដង៕

សូមទស្សនារូបខាងក្រោម៖

Related posts

Leave a Comment