ស្វីតមិនចាញ់ក្មេងៗទេ! ស្វាមី កែវ ចាន់និមល បង្ហោះសារជូនពរ ថ្ងៃកំណើតភរិយាយ៉ាងផ្អែមល្ហែម

ភ្នំពេញ៖ ស្របពេលថ្ងៃនេះ ជាថ្ងៃខួបកំណើតពិធីការនីដែលកំពុងមានប្រជាប្រិយភាពខ្លាំង អ្នកនាង ចាន់ កែវនិមល ត្រូវបាន ស្វាមីបង្ហោះពាក្យជូនពរនៅលើគណនីហ្វេសប៊ុក យ៉ាងផ្អែមល្ហែម នៅលើបណ្ដាញសង្គម កាលពីពេលកន្លងមក គេកម្របានឃើញស្វាមីតារាស្រីរូបនេះ បង្ហោះសារស្វីតៗបែបនេះពីមុនមកណាស់។

ជាមួយគ្នានេះដែរ បើយោងតាមគណនីហ្វេសប៊ុកឈ្មោះថា សូវ៉ាត សីលា ដែលជាត្រូវស្វាមីរបស់តារាស្រីរូបនេះ លោកបានបង្ហោះរូបភាពផ្អែមល្ហែមជាច្រើនជាមួយគ្នា ព្រមទាំងមានពាក្យពេចន៍មួយចំនួន អានហើយគួរឲ្យច្រណែនជំនួស។ ដោយក្នុងនោះ លោកបានរៀបរាប់ថា៖

រីករាយថ្ងៃខួបកំណើតប្រពន្ធសម្លាញ់ អូនគឺជានារីម្នាក់ដ៏អស្ចារ្យ ហើយពួកយើងពិតជាមានមោទនភាពចំពោះអូនខ្លាំងណាស់។ សូមបួងសួងដល់បារមី និងវត្ថុស័ក្តិសិទ្ធក្នុងលោកជួយតាមបីបាច់ថែរក្សាអូនមានសុខភាពល្អបរិបូរណ៍ ជៀសឆ្ងាយពីមនុស្សអាក្រក់ទាំងពួង ប្រាជ្ញាវៀងវៃ សម្រស់កាន់តែស្រស់ស្អាត សេចក្តីសុខ សុភមង្គល និងសម្រេចបាននូវជោគជ័យថ្មីៗទៀត ជាពិសេសប្រាថ្នាអ្វីឲ្យបានសម្រេចដូចបំណង ស្រលាញ់អូនពេញបេះដូង។

ក្រោយពីបានឃើញសារ ដែលបានបង្ហោះដោយស្វាមីពិធីការការិនីឆ្នើមរូបនេះ ធ្វើឲ្យបណ្ដាអ្នកគាំទ្រជាច្រើន បានលាន់មាត់ស្ញើចសរសើរ និងជូនពរឲ្យប្ដីប្រពន្ធនេះ ស្រលាញ់គ្នាយូរៗផងដែរ ពិសេសក៏មាន អ្នកគាំទ្រលួចច្រណែនមិនស្ទើរនោះដែរ៕

ទស្សនារូបភាពខាងក្រោម៖

Related posts

Leave a Comment