ស្រណោះណាស់! មុនស្លាប់ តារាសម្ដែងជើងចាស់ និងអ្នកដឹកនាំដ៏ល្បី Tua Sarunyoo បានផ្ដាំផ្ញើថា…

ថៃ៖ ដូចដែលប្រិយមិត្ត បានជ្រាបមកហើយ បន្ទាប់ពីលោក Tua Sarunyoo ដែលជាតារាសម្តែងជើងចាស់ និងជាអ្នកដឹកនាំរឿងដ៏ល្បីល្បាញ បានបាត់បង់ជីវិត ដោយសារតែ មានជំងឺមហារីកថ្លើម ត្រូវបានគេចាត់ទុកថា គឺជាការបាត់បង់ដ៏ធំនៃឧស្សាហកម្មកម្សាន្តរបស់ប្រទេសថៃ ដែលបានបាត់បង់មនុស្សដែលមានសមត្ថភាព ដែលធ្វើឲ្យអ្នកគាំទ្រជាច្រើន ក៏មានការសោកស្តាយយ៉ាងខ្លាំង ផងដែរ ។

ដោយឡែក កាលពីនៅថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០២០ ម្សិលលមិញ យោងតាម សារព័ត៌មាន Daily News Online បានរាយការណ៍ថា ក្រុមគ្រួសាររបស់លោក បានមកយកសាកសព នៅឯអគាររោគសាស្ត្រ នៃសាកលវិទ្យាល័យ Chulalongkorn ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណីសាសនា ដែលពោរពេញទៅដោយភាពសោកសៅយ៉ាងខ្លាំង ។

ប៉ុន្តែ ទោះយ៉ាងណា អ្នកតំណាងក្រុមគ្រួសាររបស់លោក បានសំណូមពរឲ្យខាងប្រព័ន្ធផ្សព្វផ្សាយ មិនមានការថតសំលេង ឬយកព័ត៌មាននោះទេ ដោយសារតែ មុន លោក Tua Sarunyoo បានបាត់បង់ជីវិត លោកបានសំណូមពរជាលើកចុងក្រោយថា៖

យ៉ាងណាមិញ ហ្វេនៗ និងអ្នកនៅក្នុងវិស័យសិល្បៈ ជាច្រើន នៅតែមានការគាំទ្រ ពីសមត្ថភាពរបស់លោក ដែលមានស្នាដៃល្អជាច្រើន ដែលធ្វើឲ្យពួកគេមិនអាចបំភ្លេចបាន ផងដែរ ៕

Related posts

Leave a Comment