មិនមែនលំៗទេណា! ៣០ឆ្នាំប្លាយហើយ សម្រស់ម៉ារីម៉ា នៅតែខ្ញង់ដដែល ឲ្យហ្វេនៗសរសើរព្រាត

ហ្វីលីពីន៖ ទទួលស្គាល់អំពី ភាពល្បីល្បាញរបស់តារាសម្តែងស្រី Marian Rivera ដែលទស្សនិកជនភាគច្រើននិយមស្គាល់តាមរយៈរឿងភាគរបស់ហ្វីលីពីន ដែលមានចំណងជើងថា «ជីវិតនាងម៉ារីម៉ា»។

ជាការពិតណាស់ តួសម្តែងស្រី ម៉ារីម៉ា បានចូលប្រឡូកក្នុងវិស័យសិល្បៈចាប់តាំងពី អាយុ១៣មកមកម្ល៉េះ ដោយបានសម្តែងភាពយន្តដែលមានចំណងថា Walang Tulugan with the Master Showman ពោលគឺតាំងពីនាងមិនទាន់បានស្គាល់ តារាសម្តែងស៊ូជីអូ ដែលជាស្វាមី។

ដោយឡែក ក្នុងពេលបច្ចុប្បន្ននេះ ទោះបីតារាស្រីរូបនេះមានវ័យ៣៥ឆ្នាំនិង មានកូនពីរនាក់ទៅហើយ ក៏នេះមិនមែនជាបញ្ហាមួយដ៏ចម្បង ដែលធ្វើឲ្យនាងពិបាកចិត្ត សម្រស់នាងធ្លាក់ចុះឬ ស្បែកមានសភាពចាស់ជ្រីវជ្រួញចាស់មុនអាយុឡើយ។

ក្នុងនោះដែរ មានហ្វេនជាច្រើនបានចូល Comment ក្នុងគណនី Instagram របស់តារាស្រី មា៉រីម៉ា ដោយពោលពាក្យសរសើរជាច្រើននិង បានចោទសួរអំ ពីការថែទាំសម្រស់ឲ្យបាន ក្មេងជាងវ័យដូចនាងផងដែរ។

គួរបញ្ជាក់ដែរថាMarian Rivera ជាមួយស្វាមី និងកូនទាំងពីរ កំពុងតែជ្រកក្រោមដំបូលផ្ទះតែមួយ រស់នៅជាមួយគ្នាយ៉ាងមានសេចក្តីសុខ ចាប់ពីវីរុសកូរ៉ូណាផ្ទុះ សុះសាយរួចមក៕

តោះមើលទៅថា តារាស្រីរូបនេះ មានសម្រស់ស្អាតខ្លាំងយ៉ាងណា៖

Related posts

Leave a Comment