រឿងប្តីមានស្រីអែបគៀន! ម៉ូលីកា ខំរកលុយទិញវីឡាថ្មី តម្លៃរាប់ម៉ឺនដុល្លារ ទាំងកំពុងពរពោះ

ភ្នំពេញ៖ បច្ចុប្បន្ន ម៉ូលីកា កំពុងកសាងជីវិតគ្រួសារ ព្រមទាំងកំពុងពរពោះជិតគ្រប់ខែ ក្នុងនោះដែរ បើទោះបីអតីតតារាសម្ដែងស្រីរូបនេះ មិនបានចេញមុខក្នុងវិស័យសិល្បៈ ដូចពេលមុនក៏ពិតមែន តែនៅតែមានហ្វេនៗចង់ឃើញពីជីវិតឯកជននាងដដែល។

យ៉ាងណាមិញ អតីតតារាចម្រៀង ម៉ូលីកា នាងពេលនេះ កំពុងជោគជ័យជាមួយមុខរបរលក់ផលិតផលតាមអនឡាញ។ មិនតែប៉ុណ្ណោះ ជីវិតឯកជនរបស់នាងក៏មានជីវភាពធូរធារ ហ៊ឺហារ មានផ្ទះធំស្កឹមស្កៃ និង រថយន្តទំនើបជិះ ជាពិសេសមានលុយចាយពេញដៃតែម្ដង។

ជាក់ស្ដែង ក្រោយជោគជ័យខ្លាំងលើមុខជំនួញ ស្រាប់តែថ្មីៗនេះ ម៉ូលីកា បានបង្ហាញផ្ទះថ្មីធំស្កឹមស្កៃ សម្រាប់ត្រៀមពេលនាងសម្រាលកូនរួច បានចូលទៅរស់នៅតែម្ដង។ បើទោះបី ផ្ទះថ្មីនាង មិនទាន់ធ្វើរួចរាល់បាន មួយរយភាគរយក៏ដោយ ក៏មើលទៅស្អាត គួរឲ្យចង់រស់នៅផងដែរ។

បន្ទាប់ពី ម៉ូលីកា បង្ហាញផ្ទះថ្មី មានតម្លៃរាប់ម៉ឺនដុល្លាររួចមក ក៏មានមហាជន និង ហ្វេនៗនាងផ្ទាល់ សរសើរនាងស្ទើរតែគ្រប់គ្នា ទោះមានផ្ទៃពោះក៏ខំរកស៊ី រហូតមានផ្ទះធំស្កឹមស្កៃបែបនេះ៕

Related posts

Leave a Comment