កាលពីវេលាម៉ោង១០យប់ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ ម្សិលមិញនេះ នៅចំណុចស្ពានអាកាសស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានករណីបុរសម្នាក់បានសម្រេចចិត្តបញ្ចប់ជីវិតរបស់ខ្លួន ដោយបានលោ ត ពីលេីស្ពានអាកាសស្ទឹងមានជ័យ បង្កឲ្យរងរបួសធ្ង ន់ ធ្ង រ ត្រូវបានរថយន្ត ស ង្គ្រោះបន្ទាន់ដឹកបញ្ជូនទៅមន្ទីពេទ្យភ្លាមៗផងដែរ។
គូសបញ្ជាក់ថា ចំពោះដេីមចមដែលធ្វើឲ្យបុរសរូបនេះបានសម្រេចចិត្តបញ្ចប់ជីវិតរបស់ខ្លួនដោយការលោ ត ពីលើស្ពានអាកាសស្ទឹងមានជ័យ បន្ទាប់ពីបុរសរូបនេះបានដឹងថា ម្តាយរបស់ខ្លួនបានច ង ក សម្លា ប់ ខ្លួននៅក្នុងផ្ទះ នាព្រលប់ថ្ងៃដដែលខាងលេី មូលហេតុគឺខ្លួនបានធ្វេីខុសដោយបានបំផ្លា ញ លុយរបស់ម្តាយអស់ជាច្រើនម៉ឺនដុល្លារ ។
ជនរងគ្រោះជាកូនដែលមកលោ ត សម្លា ប់ខ្លួនលើស្ពានអាកាសស្ទឹងមានជ័យ មានឈ្មោះ ចាន់ មាសពិសាល មុខរបរធ្វើការនៅក្រុមហ៊ុនឯកជនមួយកន្លែង។ បច្ចុប្បន្នស្នាក់នៅម្ដុំ ច្រមុះ ជ្រូកស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ចំណែកឯម្តាយដែលច ង ក សម្លា ប់ខ្លួនមានឈ្មោះ ខៀវ ចាន់ស៉ីណែត អាយុ៤៩ឆ្នាំ មុខរបរជាគ្រូបង្រៀន។ ទីតាំងកេីតហេតុស្ថិតនៅភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។