យូរៗប៉ះគ្នាម្តង សុខ សាន់នី និងអ៊ឹង និមល លេងថតរូប ឡើងស៊ីអារម្មណ៍ខ្លាំង!

ភ្នំពេញ៖ ថ្មីៗនេះ តារាសម្ដែង លោក សុខ សាន់នី និងកញ្ញា អ៊ឹង និមល បានចាប់ដៃគ្នា បង្អួតសម្រស់ក្នុងរូបភាពថ្មីជាច្រើនសន្លឹក ដោយបានចែករំលែក នៅលើគណនីបណ្ដាញសង្គមរបស់ខ្លួន ដែលធ្វើឲ្យមហាជន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែ រូបភាពទាំងនោះ មានភាពស៊ិចស៊ី ស៊ីអារម្មណ៍មួយទំហឹង អ្នកគាំទ្រ ឃើញហើយស្ទើរតែក្ដៅខ្លួន ចំហរមាត់ មើលសឹងមិនដាក់ភ្នែក។

យ៉ាងណាមិញ តាមរយៈរូបភាពដែល កំពុងទទួលបានការចាប់អារម្មណ៍ច្រើន ពីបណ្ដាអ្នកគាំទ្រ របស់តារាពីរដួងនេះដែរ បើតាមគណនី អ៊ីនស្តារក្រាម របស់លោក​ សាន់នី បានសរសេររៀបរាប់ និងបកស្រាយខ្លះៗពីអត្ថន័យក្នុងរូបនោះថា៖

សិល្បៈនៃការថតរូប ល្អអាក្រក់អាស្រ័យទៅលើការឲ្យតម្លៃរបស់លោកអ្នក និងការមើលនៃជ្រុងៗនីមួយៗនៃសិល្បៈ។

ជាមួយគ្នានេះដែរ បើទោះបីជា រូបថតទាំងនោះ មានលក្ខណៈ ស៊ិចស៊ីខ្លាំងបន្តិចមែន ប៉ុន្តែសម្រាប់អ្នកគាំទ្រ តារាទាំងពីរដួងនេះ នៅតែពេញចិត្តនិងស្រលាញ់ពួកគេច្រើនដដែល ក៏ព្រោះតែនេះ គ្រាន់តែជាសិល្បៈនៃការថតរូប តែប៉ុណ្ណោះ៕

Related posts

Leave a Comment