ពិតជាប្រពៃណាស់! បងប្អូនស្រី ត្រកូល ចាន់ រួមដៃគ្នា នាំឪពុកម្តាយ ដើរលេងក្រៅប្រទេស ទាំងគ្រួសារ

ថៃ៖ អាចនិយាយបានថា ក្នុងឆ្នាំ ២០១៨ នេះគេសង្កេតថា បងប្អូនស្រី ត្រកូល ចាន់ ទាំង បី ទទួលបានការគាំទ្រខ្លាំងមែនទែន ទៅលើកការបកស្រាយ បទចម្រៀង របស់ពួកគេ នាពេលកន្លងមក ។ ក្នុងនោះផងដែរ ចំណោមអ្នកទាំង៣ គេសង្កេតឃើញ មាន កញ្ញា ចាន់ ស្រីនាថ និង ចាន់ ស្រីខួច មានប្រជាប្រិយភាពខ្លាំងជាងគេ ទាំងក្នុងបណ្ដាញសង្គម YouTube និង តាមឆាកតន្រ្តី ផ្សេងៗ ទទួលបានគាំទ្រ ពីមិត្តយុវវ័យយ៉ាងច្រើន ។

យ៉ាងណាមិញ កាលពីថ្មីៗនេះ បើតាមការបង្ហោះរូបភាពជាច្រើន នៅលើគណនីផ្លូវការ របស់អតីតបេក្ខជន The Voice Kids Cambodia រដូវកាលទីមួយ កញ្ញា ចាន់ ស្រីខួច ជាមួយដំណើរកម្សាន្ត របស់ពួកគេ មានការចាប់អារម្មណ៍ខ្លាំងមែនទែន ពីអ្នកគាំទ្រ។ លើសពីនេះទៅទៀតនោះ អ្វីដែលមានកាភ្ញាក់ផ្អើលខ្លាំងនោះ អ្នកទាំង៣ បាននាំគ្រួសារ របស់ខ្លួន ទៅដើរលេង នៅឯក្រៅប្រទេស ដែលមើលពិតជា គ្រួសារមួយដ៏មានសុភមង្គលខ្លាំងតែម្ដង ។

បន្ទាប់ពីបានឃើញបែបនេះ មានបណ្ដាប្រិយមិត្តជាច្រើន បាននិយាយថា បងប្អូនស្រី ទាំងបី ចាន់ ស្រីនាថ ចាន់ ស្រីណា និង ចាន់ ស្រីខួច ពិតជាកូនកតញ្ញូ ជាមួយ ឪពុក ម្ដាយ មែនទោះបីជាខ្លួននៅក្មេងក៏ពិតមែន៕

Related posts

Leave a Comment