ទៅហាត់ល្ខោនខោលម្តងសោះ នូ ឧសភា ហ៊ាននិយាយពាក្យនេះចេញមក

កាលពីថ្ងៃអាទិត្យ ទី ៧ សប្តាហ៍មុននេះ តារាចម្រៀង និង តារាសម្តែង នូ ឧសភា ព្រមទាំងសិល្បករជាច្រើនរូបទៀតបានចូលរួមហាត់ល្ខោនខោល ដើម្បីចូលរួម ព្រឹត្តិការណ៍សម្ដែងល្ខោនខោលដ៏អស្ចារ្យចុងឆ្នាំ ២០២០ នេះ ។ការហ្វឹកហាត់ល្ខោនខោលបានរំលងផុតរយៈពេលជិតមួយសប្តាហ៍ទៅហើយ ទើបតែម្សិលមិញនេះ នូ ឧសភា បានបង្ហើបពីអារម្មណ៍របស់ខ្លួននៅក្នុងពេលហាត់ ខណៈគ្រងឈុតតួអង្គ «សុគ្រីព» ដោយលោកបានរៀបរាប់ថា «សុំសរសើរទៅដល់ព្រឹទ្ធិចារ្យ និង រៀមច្បងដែលសម្តែងខោលកន្លងមក សម្រាប់ខ្ញុំការហាត់ និង សម្តែងល្ខោនខោលគឺមិនមែនជារឿងមួងាយស្រួលទេ!» ។ជាការពិតណាស់ ការហាត់របាំ ឬក៏ល្ខោនខោល ពិតជាមិនងាយស្រួលនោះទេ ព្រោះត្រូវលត់ដំកាច់ពត់ពេនខ្លួន ដូចនេះហើយទាំងគ្រូ និង សិស្សត្រូវមានការតស៊ូ ជាពិសេសនោះ ការចូលរួមហាត់របស់សិល្បៈគ្រប់រូបក្នុងថ្ងៃនោះ ទោះជាហត់នឿយយ៉ាងណា ប៉ុន្តែលោក នូ ឧសភា ថា «ចូលរួមលើកស្ទួយសិល្បៈបុរាណយើងទាំងអស់គ្នាកុំបំភ្លេចឱ្យសោះ ព្រោះវាជាអត្តសញ្ញាណរបស់យើង!» ៕

នៅក្នុងពេលហាត់ ខណៈគ្រងឈុតតួអង្គ «សុគ្រីព» ដោយលោកបានរៀបរាប់ថា «សុំសរសើរទៅដល់ព្រឹទ្ធិចារ្យ និង រៀមច្បងដែលសម្តែងខោលកន្លងមក សម្រាប់ខ្ញុំការហាត់ និង សម្តែងល្ខោនខោលគឺមិនមែនជារឿងមួងាយស្រួលទេ!» ។ជាការពិតណាស់ ការហាត់របាំ ឬក៏ល្ខោនខោល ពិតជាមិនងាយស្រួលនោះទេ ព្រោះត្រូវលត់ដំកាច់ពត់ពេនខ្លួន ដូចនេះហើយទាំងគ្រូ និង សិស្សត្រូវមានការតស៊ូ ជាពិសេសនោះ ការចូលរួមហាត់របស់សិល្បៈគ្រប់រូបក្នុងថ្ងៃនោះ ទោះជាហត់នឿយយ៉ាងណា ប៉ុន្តែលោក នូ ឧសភា ថា «ចូលរួមលើកស្ទួយសិល្បៈបុរាណយើងទាំងអស់គ្នាកុំបំភ្លេចឱ្យសោះ ព្រោះវាជាអត្តសញ្ញាណរបស់យើង!» ៕

Related posts

Leave a Comment