ចង់ដាច់ផ្ងារពេលឃើញរូបភាព សុខ រក្សា កាលពីតូច មើលសឹងមិនស្គាល់ខុសគ្នាឆ្ងាយ

ភ្នំពេញ៖ ក្រោយពីតារាចម្រៀងប្រុសលោក សុខ រក្សា បានសម្រេចចិត្តរៀបអាពាហ៍ពិពាហ៍ជាមួយនឹងតារាសម្ដែងស្រីអ្នកនាង កុល ដាវី រួមរស់ជាមួយគ្នាជាជីវិតប្ដីប្រពន្ធនោះ គេសង្កេតឃើញថាអ្នកទាំងពីរមានភាពជោគជ័យ ទទួលបានការគាំទ្រខ្លាំងមែនទែន ទៅលើមុខជំនាញរបស់ខ្លួន នាពេលកន្លងមក។

ក្នុងនោះផងដែរបើទោះបីជាលោក សុខ រក្សា មិនសូវជាចេញមុខនៅលើឆាកតន្រ្តីធំៗច្រើនក៏ដោយ តែតារាចម្រៀងប្រុសរូបនេះ ទទួលបានការពេញនិយមខ្លាំង តាមបណ្ដាកម្មវិធីមង្គលការតូច ធំ ជាប់ៗគ្នាមិនដាច់នោះទេ។

តែអ្វីដែលធ្វើឲ្យបណ្ដាអ្នកគាំទ្រជាច្រើន មានការចាប់អារម្មណ៍លើសពីនេះទៅទៀតនោះគឺ លោក សុខ រក្សា បានបង្ហោះរូបភាពកាលពីនៅក្មេងរបស់ខ្លួន នៅលើបណ្ដាញសង្គមហ្វេសប៊ុក។

ដោយនៅក្នុងនោះ តារាចម្រៀងប្រុសដ៏មានប្រជាប្រិយភាពរូបនេះ បានបង្ហាញរូបថតមួយសន្លឹកដោយក្នុងនោះផងដែរ ម្នាក់ជាលោក សុខ រក្សា រីឯម្នាក់ទៀតជាបងប្អូនរបស់ខ្លួន ធ្វើឲ្យទស្សនិកជនលាន់មាត់និយាយទៅលោក សុខ រក្សា ជាមួយនឹងពាក្យថាមើលសឹងមិនស្គាល់គ្រប់គ្នាតែម្ដង ជាមួយនឹងរូបរាងរបស់ខ្លួន នាពេលបច្ចុប្បន្ននេះគួរឲ្យដឹងផងដែរថា នេះជាលើកទីមួយហើយដែលលោក សុខ រក្សា បានបង្ហាញរូបភាពអនុស្សាវរីយ៍កាលពីនៅតូច របស់ខ្លួនបែបនេះ នៅលើបណ្ដាញសង្គម៕

Related posts

Leave a Comment