ស្នេហាខុសជំនាន់! ស្ត្រីជាម្ដាយវ័យ៦៥ឆ្នាំ រៀបការជាមួយនឹងកូនប្រុសចិញ្ចឹមវ័យ២៤ឆ្នាំ ក្រោយពីមានចិត្តលើគ្នាទៅវិញទៅមក

ឥណ្ឌូណេសុី៖ គូស្វាមីភរិយាមួយគូ កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជន ព្រោះតែគម្លាតនៃអាយុរបស់ពួកគេទាំងពីរ ប្រៀបដូចជាម្ដាយនិងកូនទៅហើយ ដោយខាងស្រីមានអាយុ៦៥ឆ្នាំ ចំណែកឯខាងប្រុសវិញ មានអាយុត្រឹមតែ២៤ឆ្នាំប៉ុណ្ណោះ។

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា គូស្វាមីភរិយាមួយគូនេះ​ទើបរៀបអាពាហ៍ពិពាហ៍ជាមួយគ្នា កាលពីថ្មីៗកន្លងទៅនេះ ក្រោយពីអ្នកទាំងពីរបានរួមរស់ក្រោមដំបូលផ្ទះតែមួយ ក្នុងនាមជាម្ដាយ និងកូនចិញ្ចឹមអស់រយៈពេលជាងមួយឆ្នាំ។

ជាមួយគ្នានេះដែរ ស្ត្រីវ័យចំណាស់ដែលត្រូវជាភរិយា បានរៀបរាប់ពីដំណើរដើមទងថា កាលពីឆ្នាំមុន អ្នកស្រីបានសុំបុរសដែលត្រូវជាកូនកំលោះមករស់នៅជាមួយ ខណៈពេល ដែលអ្នកស្រីក៏មានកូនស្រីចិញ្ចឹមចំនួនបីនាក់ផងដែរ តែពួកគេទាំងបីបានរៀបអាពាហ៍ពិពាហ៍ជាបន្ដបន្ទាប់អស់ហើយ។

ហើយនៅថ្ងៃមួយ អ្នកស្រីបានប្រាប់ទៅកាន់កូនប្រុសចិញ្ចឹម ឲ្យប្រញាប់រកគូស្រករដែរទៅ ប៉ុន្ដែកូនប្រុសចិញ្ចឹមនោះ បានឆ្លើយតបនូវចម្លើយដ៏គួរឲ្យភ្ញាក់ផ្អើលថា រូបគេចង់រៀបការជាមួយអ្នកស្រីទៅវិញ។

យ៉ាងណាមិញ ស្ត្រីជាម្ដាយចិញ្ចឹមរូបនេះ ពុំបដិសេដនឹងសំណើររបស់កូនប្រុសឡើយ ហើយអ្នកទាំងពីរក៏បានត្រូវរ៉ូវគ្នា និងសម្រេចចិត្តរៀបការតែម្ដង ខណៈដែលកូនប្រុសបានជូនថ្លៃបណ្ដាការចំនួន ១០០,០០០រូពី ឬស្មើនឹងប្រមាណ៧ដុល្លារអាមេរិកប៉ុណ្ណោះ៕

Related posts

Leave a Comment