ពលរដ្ឋខេត្តពោធិ៍សាត់ទាំងចាស់-ក្មេង បន្តសម្រុកមកសូមឱ្យឯកឧត្តម ម៉ៅ ធនិន ដោះស្រាយទុក្ខលំបាក

ប្រជាពលរដ្ឋស្ទើរពេញផ្ទៃប្រទេសកម្ពុជា ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលរស់នៅខេត្តពោធិ៍សាត់ កំពុងអបអរសាទរពេញចិត្តចំពោះការដោះស្រាយបញ្ហាឈ្នះទាំងគ្រប់ភាគីរបស់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ ។ជាក់ស្ដែងយោងតាមមន្ទីរព័ត៌មានខេត្តពោធិ៍សាត់ បានឱ្យដឹងថា នៅព្រឹកថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០២០ នេះ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត បានកំពុងតែបន្តជួបសម្របសម្រួល ដោះស្រាយទុក្ខលំបាក ក៏ដូចជាបញ្ហាប្រឈម និងសំណូមពរ ជូនបងប្អូនប្រជាពលរដ្ឋ ដែលមកពីបណ្ដាស្រុកក្រុងក្នុងខេត្តពោធិ៍សាត់ជាច្រើននាក់ នៅវេទិកាសាលាខេត្ត ចំណែកឯចាស់ជរាទីទ័លខ្លាំង គ្រួសារក្រីក្រខ្វះខាតពិតប្រាកដ ក៏បានរៀបចំផ្ដល់ស្បៀងអាហារឱ្យទៀតផង ។

ដោយឡែកអ្វីដែលប្រជាពលរដ្ឋនាំគ្នាទះដៃសាទរ និង កោតសរសើរចំពោះឯកឧត្តមអភិបាលខេត្តរូបនេះខ្លាំងបំផុតនោះគឺ ការដោះស្រាយទុក្ខកង្វល់ជូនបងប្អូនប្រជាពលរដ្ឋក្រៅប្រព័ន្ធតុលាការនេះ តែងតែទទួលបានលទ្ធផលគ្រប់ភាគី គឺគ្មានអ្នកឈ្នះនិងគ្មានអ្នកចាញ់នោះឡើយ ។ប្រភពដដែលបានឱ្យដឹងបន្ថែមទៀតថា ឯកឧត្តមអភិបាលខេត្ត ដោះស្រាយបញ្ហាប្រជាជនចំនួន ២ លើកក្នុងមួយសប្ដាហ៍ ហើយផ្តោតសំខាន់ទៅលើភាពយុត្តិធម៌ គ្មានលំអៀង ព្រោះថាបងប្អូនដែលមកពឹងពាក់ និង ឱ្យជួយដោះស្រាយនោះ គឺ ប្រៀបបានដូចជាឱពុក ជាម្តាយ ជាបងប្អូនក្នុងមហាគ្រួសារតែមួយ មិនធ្វើអ្វីដែលនាំឱ្យពួកគាត់មានការថ្នាំងថ្នាក់ឡើយ ៕

Related posts

Leave a Comment