មូលហេតុបែបនេះសោះ ទើបធ្វើឲ្យ មាស សុខសោភា តានតឹងដែលត្រូវចាកចេញពីទ្រនំTown

មាស សុខសោភា បានបង្ហើបនៅសៀលថ្ងៃទី ០៩ មិថុនាថា៖ «ថ្ងៃនេះ គឺជាថ្ងៃដ៏តានតឹងមួយរបស់នាងខ្ញុំ ដែលនាងខ្ញុំត្រូវចាកចេញពីផលិតកម្ម Town ។ អរគុណដល់បងប្រុស បងស្រីដែលមើលថែប្អូនរយៈពេល៩ឆ្នាំនេះ អនុស្សាវរីយ៍ និងអំពើល្អរបស់អ្នកទាំងពីរ នៅតែស្ថិតក្នុងបេះដូងរបស់ប្អូនជានិច្ច»។

តារាចម្រៀងដ៏ល្បីល្បាញ និងជាស្នូលរបស់ផលិតកម្មថោន មាស សុខសោភា បានចាត់ទុកថា ការស្ពាយបង្វេចចេញ​ពីថោនរបស់ខ្លួន ជាការសម្រេចចិត្តដ៏តឹងតែងមួយដែលនាងពិបាកក្នុងការធ្វើ។

ការចាកចេញរបស់ មាស សុខសោភា ពីផលិតកម្មថោន មានការលេចឮព័ត៌មានជាយូរខែមកហើយ ប៉ុន្ដែនាងនៅតែចេញបទចម្រៀងនៅផលិតកម្មនេះដដែល ស្រាប់តែមកដល់ពេលនេះសាម៉ីខ្លួន សោភា បានចេញមកអះអាងថា នាងពិតជាបានសម្រេចចិត្តដើរចេញពីថោន មែនទែនហើយ នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២០នេះ។

ក្នុងនោះ មាស សុខសោភា បន្ថែមថា៖ «ឆ្លៀតក្នុងឱកាសនេះ នាងខ្ញុំក៏សូមអរគុណដល់ផលិតកម្មទាំងអស់ ដែលបានផ្ដល់ឱកាសដល់នាងខ្ញុំនាពេលកន្លងមក​ ទន្ទឹមនឹងនេះនាងខ្ញុំក៏សូមស្វាគមន៍ជាថ្មី សម្រាប់ការសហការផលិតចម្រៀងពីបណ្ដាផលិតកម្មទាំងអស់ដូចគ្នា។ ហើយក៏សូម អរគុណដល់បងប្អូនទាំងអស់ដែលតែងតែគាំទ្រនាងខ្ញុំ ហើយដរាបណាបងប្អូននៅតែគាំទ្រ និងស្រលាញ់នាងខ្ញុំនោះ នាងខ្ញុំក៏នៅតែបន្ដខិតខំប្រឹងប្រែងផលិតនូវបទចម្រៀងថ្មីៗ ដើម្បីបងប្អូនទាំងអស់គ្នាជានិច្ច»។

យ៉ាងណាមិញ មហាជនជាច្រើនបានចាប់អារម្មណ៍ជាខ្លាំងចំពោះដំណឹងនៃការចាកចេញពីផលិតកម្មថោន របស់មាស សុខសោភា នៅពេលនេះ ខណៈដែលមានការលើកឡើងថា សោភា អាចនឹងធ្វើឲ្យព័ត៌មានដែលថា នាងចូលផលិតកម្មហង្សមាស​នោះ ក្លាយទៅជាការពិតក្នុងពេលដ៏ឆាប់ៗនេះជាមិនខានឡើយ។

បន្ទាប់ពីនេះ លោកមាស សុខរតនៈ ជាបងប្រុសមាស សុខសោភា និងជាអតីតអ្នកចាត់ការទូទៅរបស់ផលិតកម្មថោន ក៏បានឲ្យដឹងថា លោកមិនទាន់ដឹងច្បាស់ពីមូលហេតុដែលប្អូនស្រីរបស់លោក សោភា ចេញពីថោននោះទេ ព្រោះថា រូប​លោកផ្ទាល់បានចេញពីផលិតកម្មនេះរយៈពេល៦ខែមកហើយ។

ដោយឡែក ទាក់ទងរឿងមាស សុខសោភា នឹងទៅចូលផលិតកម្មហង្សមាស ឬយ៉ាងណានោះ លោករតនៈ ថា លោកក៏អត់ទាន់អាចនិយាយរឿងនេះជំនួសប្អូនស្រីបានដែរ ព្រោះនៅមិនទាន់សួរសោភា ពីរឿងនេះទេ។ លោកថា នឹងដឹងច្បាស់ឆាប់ៗនេះហើយ ព្រោះពេលនេះលោកកំពុងតែទាក់ទងសួរ សោភា ពីរឿងនេះដែរ។

មាស សុខសោភា ក៏ធ្លាប់ប្រាប់ដែរថា នាងច្រៀងនៅផលិតកម្មថោន ដោយគ្មានកុងត្រា ឡើយហើយអំឡុងពេលដែលមានព័ត៌មានថា នាងដើរចេញពីថោន នោះ។ ក្រុមការងារថោន នឹងបើកប្រជុំនិយាយគ្នាពីរឿងនេះសិន ទើបនាង សម្រេច​ចិត្តតាមក្រោយ។ នាងថា ក្រុមការងារថោន មួយចំនួន បានបែកបាក់គ្នា ហេតុនេះហើយមិនដូចមុនទេ។

នាង ក៏ធ្លាប់បាននិយាយពីបញ្ហាមួយចំនួនដែរថា នាងត្រូវតែដើរចេញពីថោន ព្រោះពេលនេះផលិតកម្មនេះលែងរវីរវល់នាងទៀតហើយ។ ប៉ុន្ដែនៅថ្ងៃដែលនាងចាកចេញពីថោន នេះ សោភា បានសម្ដែងការអរគុណដល់ថៅកែប្រុសស្រីរបស់​ថោន ផងដែរ អំឡុងពេលដែលនាងផ្ញើខ្លួននៅផលិតកម្មនេះរយៈពេល៩ឆ្នាំកន្លងមក

ចំពោះដំណឹងថា នាងនឹងទៅចូលហង្សមាស នោះ សោភា ធ្លាប់បញ្ជាក់ប្រាប់អ្នកយកព័ត៌មានថា បើថៅកែហង្សមាស ឲ្យនាងច្រៀងដោយគ្មានកុងត្រា នោះការចរចាពិតជាដំណើរការទៅមុខ ប៉ុន្ដែបើឲ្យនាងកុងត្រា គឺនាងនឹងមិនចូលហង្សមាសទេ ដោយធ្វើបទចម្រៀងដោយខ្លួនឯងនៅផលិតកម្ម Camtrax វិញ ព្រោះនាងចូលចិត្តសេរីភាព ហើយសម័យនេះហើយ ទោះជាគ្មានផលិតកម្មច្រៀង​ ក៏អាចធ្វើខ្លួនឯងបានល្បីដែរ។

គួរបញ្ជាក់ថា មាស សុខសោភា ជាអតីតតារាចម្រៀង រស្មីស្ទឹងសង្កែ ,​ U2 ឬ CB , M , សាន់ដេ និងផលិតកម្មចុងក្រោយគឺ ​ថោ

Related posts

Leave a Comment