ចន ច័ន្ទលក្ខិណា បញ្ជាក់ច្បាស់ៗពីលក្ខខណ្ឌជាសិល្បករ មិនមែនជាបុគ្គលត្រឹមតែល្បីតាម Tik Tok ដូចសុខា (វីដេអូ)

បន្ទាប់ពីមានភាពចម្រូងចម្រាសយ៉ាងខ្លាំងក្លារវាងតារា Tik Tok សុខា មានជម្លោះជាមួយនឹងសិល្បករជាច្រើនក្នុងរង្វង់សិល្បៈ និង បង្ករឲ្យមានមហាជនជាច្រើន បានរិះគន់ដល់ សុខា ថាជាតារាមិនគ្រប់នោះ ។ ប្រធានសមាគមន៍សិល្បករខ្មែរ អ្នកនាង ចន ច័ន្ទលក្ខិណា បានចេញមុខបកស្រាយ និង បញ្ជាក់យ៉ាងច្បាស់ដល់មហាជនទាក់ទងនឹងករណីនេះ ។

នៅក្នុងនោះ អ្នកនាង ចន ច័ន្ទលក្ខិណា បានបញ្ជាក់ដល់មហាជនទូទៅឲ្យបានយល់ច្បាស់ថា តើនរណាដែលអាចក្លាយជាសិល្បករ និង អាចចាត់ទុកថាខ្លួនជាសិល្បករបាននោះ គឺមិនមែនត្រឹមតែមានឈ្មោះល្បីតាម Tik Tok ដូច សុខា មកតាំងខ្លួនជាតារាបាននោះទេ ។

ប្រធានសមាគមសិល្បករខ្មែររូបនេះបានបញ្ជាក់យ៉ាងច្បាស់ បុគ្គលដែលអាចក្លាយជានាមសិល្បៈករបាន លុះត្រាតែមានការយល់ព្រមពីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈក៏ដូចជាសមាគមសិល្បករខ្មែរ មិនត្រឹមតែប៉ុណ្ណោះបុគ្គលនោះ ត្រូវមានជំនាញសិល្បៈពិតប្រាកដ និង ប្រឡូកក្នុងវិស័យសិល្បៈ ៣ ឆ្នាំឡើងទៅ ។

អ្នកនាង ចន ច័ន្ទលក្ខិណា ក៏បានសំណូមពរដល់មហាជសូមកុំយល់ច្រឡំ និង ចាត់ទុកថា សុខា គឺជាតារា ដែលជាបុគ្គលកំពុងតែបង្កចលាចលដល់បណ្តាញសង្គមក៏ព្រោះតែអត្តចរិកមិនគប្បីនោះ ៕

សូមទស្សនារីដេអូរខាងក្រោម

Related posts

Leave a Comment