ប្រិយមិត្តបានជ្រាបរួចមកហើយថា កុសុម៉ា ជាតារាស្រីមួយរូបពោរពេញដោយពហុជំនាញអាចធ្វើបានសឹងតែគ្រប់ផ្នែកក្នុងវិស័យសិល្បៈជាពិសេសប្រកដោយសម្ដីចាក់ទឹកមិនលេចបែបកំកំប្លែង និងជាពិធីការនីឆ្នើមនោះកញ្ញា សុភ័ក្រ កុសុម៉ា ។ កញ្ញា កាន់តែមានរូបសម្រស់ស្អាត ជាងមុនគួរឲ្យចាប់អារម្មណ៍ មិនតែប៉ុណ្ណោះ តារាស្រីរូបនេះ តែងតែបង្ហោះរូបភាពស្អាតៗ ជាមួយស ម្លៀកបំពាក់គ្រប់ស្ទាយ៍តែម្ដង។
បើទោះបី នាងមានស្បែកខ្មៅស្រអែម តែរាល់ឈុតដែល សុភ័ក្រ កុសុម៉ា បានស្លៀក គឺសាកស មជាមួយនាងខ្លាំង ជាពិសេស សម្លៀកបំពាក់ដែលនាងនិយមស្លៀក មានពណ៌ឆើតៗ ប្លែកៗគួរឲ្យទាក់ទាញ។ ម្យ៉ាងវិញទៀត យើងក៏សង្កេតឃើញថា មួយរយៈចុងក្រោយនេះ នាងក៏ចូលចិត្តស្លៀកពាក់ស៊ិចស៊ី បង្ហាញសាច់ខ្ចីផងដែរ។ជាក់ស្ដែង មុននេះបន្តិច សុភ័ក្រ កុសុម៉ា បានបង្ហោះរូបភាពថ្មី ជាមួយឈុតពណ៌ខ្មៅ
បង្ហាញល្វែងលើមួយទំហឹង ស្របពេលដែលរូបភាពមួយសន្លឹកនេះ មើលយូរៗទៅនាងកាន់តែស្រស់ស្អាតបែបស៊ិ។ច.ស៊ី និង លេចធ្លោខ្លាំង។ ដោយឡែក ក្រោយពីឃើញរូបរបស់តារាស្រីរូបនេះរួច មានមិត្តសិល្បករ សិល្បការិនី និង ហ្វេនៗជាច្រើន បានចូលទៅសរសើររូបសម្រស់នាងគ្រប់គ្នាតែម្ដង៕ ដូចដែលប្រិយមិត្តទទួលជ្រាបខាងលើសូមទស្សនារូបភាពខាងក្រោម