ម្នាក់មេម៉ាយ ម្នាក់ពោះម៉ាយ ឈិន សុធារី និង យ៉ែម សំអូន ជួបគ្នាជាថ្មី ក្រោយខកខានសម្តែងអស់ជាង ១ ទសវត្សរ៍ (វីដេអូ)

ថ្មីនេះមានការចាប់អារម្មណ៍ជាខ្លាំងក្រោយពីបានឃើញអតីតពិធីការិនីមាឌតូចល្អិត ឈិន ចាន់ធារី លេចមុខជាថ្មីម្តងទៀតនៅក្នុងការសម្តែង MV មួយដែលច្រៀង Cover ដោយលោក យ៉ែម សំអូន ។ ក្នុងនោះក៏មានការលើកឡើងថា ក្រោយមានកូនភ្លោះពីរ ឈិន សុធារី នៅតែមានសម្រស់ស្អាតមិនប្រែប្រួលឡើយ ។គេចាំបានថា ឈិន សុធារី

ធ្លាប់ជាតារាសម្តែង និង ពិធីការិនីដែលមានប្រជាប្រិយភាពគួរសមកាលពីប៉ុន្មានឆ្នាំមុន តែគួរឱ្យស្តាយនាងបានផ្អាកពីការងារទាំងនេះក្រោយពីនាងរៀបការ និង មានកូនៗ ប៉ុន្តែថ្មីៗនេះនាងបានបង្ហាញមុខជាថ្មីនៅក្នុងបទចម្រៀងដែល Cover ដោយលោក យ៉ែម សំអូន ដែលមានចំណងជើងថា ។ ក្នុងនោះ ឈិន សុធារី បានលើកឡើងថា ខក​ខានសម្តែងជាង ១០ ឆ្នាំហើយទើបត្រលប់មកម្តងទៀត ។មានកូនភ្លោះដល់ទៅពីរនាក់ក៏ពិតមែន តែសម្រស់របស់ ឈិន សុធារី ហាក់មិនថមថយពីមុនឡើយគ្រាន់តែរាងទ្រលុកទ្រលន់

ជាងមុន ជាពិសេសទម្រង់មុខរបស់នាងកាន់តែស្អាត និង ប្លែកពីមុន ក្រោយពីនាងវះកាត់កែត្របកភ្នែក។ បែកជាមួយអតីតស្វាមី សុវណ្ណ មករា ច្រើនឆ្នាំហើយតែ ឈិន សុធារី មិនទាន់បង្ហាញមុខម្ចាស់បេះដូងថ្មីនៅឡើយទេ ។ ចង់ដឹងថាការសម្តែងរបស់ ឈិន សុធារី នៅក្នុងបទចម្រៀងនេះស្រស់ស្អាតបែបណាទៅទស្សនាទាំងអស់គ្នា ៕

Related posts

Leave a Comment