ស្ងាត់ៗ រ៉ាប៊ី ត្រៀមបោះទុនរាប់ម៉ឺនដុល្លារបង្កើតជំនួញ

មិនមានអ្វីជាឧបសគ្គឡើយសម្រាប់តារាចម្រៀងរូបស្រស់ រ៉ាប៊ី បើទោះជាការងារសិល្បៈមិនសូវមមាញឹកដូចមុនក៏ពិតមែន តែតារាចម្រៀងរូបនេះត្រៀមនឹងចាយទុនដើម្បីបង្កើតមុខរបរថ្មីមួយបន្ថែមទៀត ។ថ្មីៗនេះមានការបង្ហើបថាតារាចម្រៀងរូបស្រស់ រ៉ាប៊ី ត្រៀមបង្កើតជំនួញថ្មីបន្ថែមពីលើអាជីពសិល្បៈ ដែលរបរថ្មីនេះនឹងលេចរូបរាងនៅក្នុងពេលឆាប់ៗនេះ

។ របរថ្មីរបស់ រ៉ាប៊ី គឺការលក់ផលិតផលរក្សាសម្រស់ដែលពេលនេះនាងកំពុងរៀបចំទីតាំងដែលនាងបានសម្លឹងឃើញហើយដែរ ។ មានការបន្ថែមថា រ៉ាប៊ី អាចនឹងចំណាយទុនច្រើនព្រោះនាងរៀបចំទៅតាមច្បាប់កំណត់មិនមែនជាការលក់បែបលំៗនោះទេ ។ រ៉ាប៊ី ជ្រើសយករបរមួយនេះដោយសារនាងសម្លឹងឃើញមានការជោគជ័យច្រើនចំពោះបុគ្គលដែលប្រឡូកជំនួញនេះ ។ប៉ុន្មានឆ្នាំចុងក្រោយនេះ រ៉ាប៊ី ទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់មហាជនជាពិសេសយុវវ័យ តាមរយៈបទចម្រៀងល្បីៗជាច្រើនបទរួមនឹងក្បាច់រាំ និង ស្ទីលនៃការតែងខ្លួនបែបទាន់សម័យរបស់នាង ។ មានការលើកឡើងថាកាន់តែមានទីផ្សារខ្ពស់ សម្រស់ និង ស្ទីលតែងខ្លួនរបស់ រ៉ាប៊ី ពិតជាកាលីបទាក់ទាញខ្លាំងណាស់ ៕

Related posts

Leave a Comment