មើលម៉ែកូនគេ! កូនស្រីតារាចម្រៀង Lydia ចេះនោះចេះ ប្រឹងត្រាប់តាមម្ដាយទាំងខ្លួននៅតូចច្រមក់

ក្រោយតារាចម្រៀងស្រីថៃដ៏ល្បី Lydia Sarunrat និង លោក Matthew Deane បានជាសះស្បើយពីវីរុសដ៏កាចសាហាវកូវីដ ១៩ ធ្វើឱ្យគ្រួសារតូចរបស់ពួកគេ អាចវិលមកជួបជុំប៉ា ម៉ាក់ និង កូនៗ រស់នៅជាមួយគ្នាយ៉ាងមានក្ដីសុខឡើងវិញ ។ពេលនេះសុខភាពរបស់ Lydia បានល្អប្រសើរវិលមកដូចធម្មតាវិញហើយ ដោយនាងប្រឹងប្រែងហាត់ប្រាណដើម្បីធ្វើឱ្យរាងកាយកាន់តែរឹងមាំឡើង ។Lydia បានបង្ហោះសកម្មភាពហាត់ប្រាណរបស់នាង ដែលធ្វើឱ្យមហាជនជាច្រើនភ្ញាក់ផ្អើល និង ចាប់អារម្មណ៍ខ្លាំង ក្រោយឃើញនាងតូចច្រម៉ក់ Demi

កូនស្រីសំណព្វចិត្តរបស់តារាចម្រៀងរូបនេះ ចូលរួមហាត់ប្រាណជាមួយម្ដាយដែរ ដោយកាយវិការក្រមិចក្រមើម ធ្វើត្រាប់តាមម្ដាយរបស់នាងតូចរូបនេះ កំពុងធ្វើឱ្យអ្នកគាំទ្រក្នាញ់ខ្លាំង ។ធម្មតាមុខមាត់ កែវភ្នែកក្រឡងៗរបស់នាងតូច Demi កូនស្រីពៅរបស់ Lydia គួរឱ្យក្នាញ់ណាស់ហើយ ពេលនាងតូចហាត់ប្រាណត្រាប់តាមម្ដាយទៀតនោះ កាន់តែគួរឱ្យស្រឡាញ់ ៕

Related posts

Leave a Comment