សុភមង្គលនៅក្នុងគ្រួសាររបស់តារាចម្រៀងដ៏មានប្រជាប្រិយភាព លោកព្រាប សុវត្ថិ ត្រូវបានមហាជនជាច្រើន តែងតែលេចនូវពាក្យសរសើរ និងរំភើប ក្រោយឃើញលោក និងភរិយាតែងតែបង្ហាញភាពផ្អែមល្ហែម ផ្តល់ភាពកក់ក្តៅរវាងគ្នា ទោះបីជាបច្ចុប្បន្នលោកមានភាពមមាញឹកនៅក្នុងការងារយ៉ាងណាក្តី។
ចំណងស្នេហ៍ជាង ២ទសវត្សន៍នេះ លោកព្រាប សុវត្ថិ និងអ្នកស្រីឡុង ស្រីមុំ ទទួលបានចំណងដៃកូនប្រុសដល់ទៅ៣នាក់ពេញកំលោះស្រាងៗព្រមគ្នាតែម្តង គឺសុវត្ថិ មុនីនាថ, សុវត្ថិ មុនីនាគ និង សុវត្ថិ សិរីវុឌ្ឍ ដែលពេលនេះពួកគេបានក្លាយ ទៅជាតារាចម្រៀងហង្សមាស រួមទ្រនំជាមួយឪពុករបស់គេដែរ។
យ៉ាងមិញ នាពេលកន្លងទៅ ក៏មានការបង្ហោះវីដេអូ របស់លោក ព្រាប សុវត្ថិ និងភរិយា ក្នុងថ្ងៃមង្គលការ ឡើងច្រៀងចម្រៀងឆ្លើយឆ្លងគ្នា យ៉ាងផ្អែមល្ហែមតែម្ដង៕ សូមមើលវីដេអូខាងក្រោម៖