ម្នាក់សម័យ ម្នាក់បុរាណ ខាត់ សុឃីម និង ដេននីក្វាន់ ពិតជាស្រស់ស្អាតមិនចាញ់គ្នាទេ!

កាលពីម្សិលមិញនេះស្រីស្អាតដេនីខ្វាន់ បានបង្ហោះរូបភាពស្អាតៗជាច្រើនសន្លឹក ជាមួយនឹងតារាពហុជំនាញ ច្រៀងបានទាំងបុរាណនិងសម័យ អ្នកនាង ខាត់ សុឃីម ធ្វើឲ្យទស្សនិកជន អ្នកទស្សនាមានការភ្ញាក់ផ្អើលជាខ្លាំង។

ដោយក្នុងនោះ តារាល្បីឈ្មោះទាំង ២ដូង បានតុបតែងខ្លួន ជាមួយឈុតរ៉ូបស្រស់ស្អាតដូចគ្នាដោយអ្នកនាង ខាត់ សុឃីម បានស្លៀកសម្លៀកបំពាក់ឈុតសយ៉ាងស្រស់ស្អាត
។ ដោយឡែក ស្រីស្អាតដេនីខ្វាន់វិញ បានជ្រើសរើសស្ទីលតែងខ្លួនឈុតពណ៌ក្រហមដែលឆ្នៃដោយហូងផាមួងខ្មែរយ៉ាងស្រស់ស្អាត។

ជាក់ស្ដែង បើទោះជាអ្នកទាំង២ តុបតែងខ្លួន ស្ទីល២ខុសគ្នាក៏ពិតមែន ប៉ុន្តែចំពោះរូបសម្រស់នៃតារាស្រីមួយគូនេះ ពិតជាមានភាពស្រស់ស្អាតមិនធម្មតាឡើយ ពិតជាគួរឲ្យសរសើរមែនទែន។

Related posts

Leave a Comment