ក្រោយភ្ជាប់ពាក្យ ប៉ែន ស្រីពេជ្រ កាន់តែបង្ហាញភាពស្អិតល្មួតជាមួយគូដណ្តឹងរូបសង្ហា ដោយមិនលាក់លៀម

ក្រោយពីភ្ជាប់ពាក្យជាមួយបុរសសង្ហាឈ្មោះ ឆេង ពន្លកនេត្រា មកគេសង្កេតឃើញ បែ៉ន ស្រីពេជ្រ កាន់តែបង្ហាញភាពស្អិតល្មួតជាមួយគូដណ្តឹងតាមរយៈការបង្ហាញរូបភាពផ្អែមល្ហែមលើបណ្តាញសង្គម ធ្វើឱ្យបុរសមិនតិចទេខកចិត្ត ។បើតាមគម្រោងពិធីការិនីប្រចាំស្ថានីយទូរទស្សន៍ហង្សមាស បែ៉ន ស្រីពេជ្រ នឹងរៀបការទៅតាមប្រពៃណីខ្មែរនៅក្នុងដើមឆ្នាំ

២០២១ ខាងមុខនេះ ។ មានការសរសើរស្ទើរគ្រប់គ្នាថា ប៉ែន ស្រីពេជ្រ និង អនាគតស្វាមីពិតជាស័ក្តិសមគ្នាខ្លាំងណាស់ មិនថាសម្រស់ និង វ័យនោះទេ ។ ក្នុងនោះក៏មានការលើកឡើងថាក្រោយមានគូដណ្តឹង បែ៉ន ស្រីពេជ្រ កាន់តែមានប្រជាប្រិយភាព និង មានការចាប់អារម្មណ៍ខ្លាំងពីសំណាក់មហាជន ជាពិសេសស្ទីលនៃការតែងខ្លួនរបស់នាងក៏ផ្លាស់ប្តូរស្រស់

ស្អាត និង ទាន់សម័យជាងមុនដែរ ។មិនខុសពីតារាដទៃដែរក្រៅពីការងារសិល្បៈ ប៉ែន ស្រីពេជ្រ ក៏មានមុខរបរបន្ទាប់បន្សំមួយទៀតគឺការលក់ប្រហិត ដែលពេលនេះទទួលបានការគាំទ្រច្រើនពីសំណាក់អតិថិជន ៕

Related posts

Leave a Comment