ចុម មានរឿងអ្វីបានជា ខ្ញុង សម្រក់ទឹកភ្នែកទាំងព្រឹកបែបនេះ អមដោយសារថា…

ភ្នំពេញ​៖ ពិតណាស់ថា មួយរយៈចុងក្រោយនេះ តារាកំប្លែងស្រីដ៏ល្បី អ្នកនាង ខ្ញុង មិនសូវចេញមុខក្នុងរង្វង់សិល្បៈប៉ុន្មានទេ ព្រោះតែកំពុងពរពោះកូនក្នុងផ្ទៃ ត្រៀមសម្រាលផងដែរ ធ្វើឲ្យហ្វេនៗមានការនឹករម្លឹកយ៉ាងខ្លាំង។

ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ តារាកំប្លែងស្រីរូបនេះ នៅតែមានវត្តមានចេញមុខតាមបណ្ដាញសង្គមហ្វេសប៊ុក ព្រមទាំងមិនភ្លេចបង្ហោះរូបភាពពី ជីវិតប្រចាំថ្ងៃឲ្យប្រិយមិត្តរាល់គ្នា បានជ្រាបនោះឡើយ។ ជាក់ស្ដែង ប៉ុន្មាននាទីមុននេះ អ្នកនាង ខ្ញុង បានបង្ហោះរូបភាពពីរសន្លឹក អមដោយសារអានហើយកម្សត់ ទាំងព្រឹកព្រលឹមតែម្ដង។

ក្នុងនោះដែរ យោងតាមរូបភាពនោះដែរ រូបនាង ថែមទាំងបានសម្រក់ទឹកភ្នែក មើលទៅដូចជាកំពុងពិបាកចិត្តរឿងអ្វីមួយ ហើយបង្ហោះសារថា៖

ក្រោយពីឃើញបែបនេះភ្លាម ធ្វើឲ្យហ្វេនៗ ព្រមទាំងមហាជនទាំងអស់ មានការងឿងឆ្ងល់យ៉ាងខ្លាំង មិនដឹងថា តារារូបនេះ មានរឿងអ្វីកើតឡើងនោះទេ បានបង្ហោះបែបនេះ ស្របពេលដែលខ្លួនកំពុងមានផ្ទៃពោះ គួរឲ្យបារម្ភណាស់ មានតែរង់ចាំតាមដានបន្តទៀតទាំងអស់គ្នា៕

Related posts

Leave a Comment