មើលសឹងតែមិនស្គាល់! ពេល កែវ សុបញ្ញា លេងស្ទាយ៍តែងខ្លួនថ្មីបែបនេះ

ភ្នំពេញ៖ អតីតបេក្ខជន The Voice Cambodia រដូវកាលទី១ កញ្ញា កែវ សុបញ្ញា មិនត្រឹមតែមានសម្លេងពីរោះប៉ុណ្ណោះទេ តែនាងក៏សម្ដែង និង ធ្វើជាពិធីការិនីបានទៀតផង ជាពិសេសប៉ុន្មានឆ្នាំចុងក្រោយមកនេះ នាងក៏កាន់តែទទួលបានប្រជាប្រិយភាពកាន់តែខ្លាំង និង កាន់តែមានភាពមមាញឹកជាមួយការងារសិល្បៈផងដែរ។

មិនត្រឹមតែមានសមត្ថភាពច្រើនផ្នែកនោះទេ តែបើក្រឡេកទៅមើលរូបសម្រស់តារាចម្រៀងស្រីរូបនេះវិញ ឃើញថា នាងមានទាំងមុខមាត់ និង រូបរាងស្រឡូនគួរឲ្យចាប់អារម្មណ៍។ ក្រៅពីរូបសម្រស់ កែវ សុបញ្ញា ក៏តែងតែបង្អួតសម្រស់ជាមួយស្ទីលតែងខ្លួនថ្មី ប្លែកៗជានិច្ច មិនថាបែបសុភាព ឬ ស៊ិចស៊ីនោះទេ។

ជាក់ស្ដែង ថ្មីៗនេះ នាងកាន់តែធ្វើឲ្យអ្នកគាំទ្រស្ទើរតែមើលនាងមិនស្គាល់ ដោយតារាស្រីរូបនេះ បានរៀបចំខ្លួនជាមួយស្ទាយ៍បែបស៊ិចស៊ីបញ្ចេញសាច់ខ្ចី មើលទៅពិតជាប្លែកភ្នែកជាងរាល់ដងទៅទៀត។ ជាការពិតណាស់ រូបភាពទាំងនេះ កាន់តែធ្វើឲ្យរូបសម្រស់នាង កាន់តែស្រស់ស្អាត និង លេចធ្លោខ្លាំងជាងមុន។

បន្ទាប់ពីបង្ហោះរូបភាពថ្មីមិនបានប៉ុន្មានផង ក៏មានហ្វេនៗលាន់មាត់សរសើរពីរូបសម្ផស្ស បូករួមជាមួយស្ទាយ៍ថ្មីយ៉ាងប្លែកមិនដាច់ពីមាត់ ស្ទើរតែគ្រប់គ្នាតែម្ដង៕

Related posts

Leave a Comment