៣០ ឆ្នាំក្រាស់ហើយលេងស្ទីលបែបនេះ សុគន្ធ និសា ឡើងឃ្យូតមិនចាញ់តារាវ័យក្មេង

ទោះបីមានវ័យច្រើនបន្តិចមែនតែសម្រស់របស់ សុគន្ធ និសា នៅតែស្រស់ស្អាតមិនថមថយនោះទេ ។ យ៉ាងណាមិញថ្មីៗនេះ សុគន្ធ និសា បានលេងស្ទីលតែងខ្លួនបែបឃ្យូតៗដូចតារាកូរ៉េដែលមើលទៅ ពិតស្អាតមិនចាញ់តារាស្រករក្រោយប៉ុន្មានឡើយ ។អាយុគ្រាន់តែជាតួលេខប៉ុណ្ណោះ តែបើនិយាយពីការលេងខ្លួនរបស់តារាចម្រៀងមុខស្រទន់ សុគន្ធ និសា វិញពិត

ជាមិនធម្មតាឡើយ ។ ជារឿយៗមានការសរសើរពីសំណាក់អ្នកគាំទ្រពីការតុបតែងខ្លួនរបស់ សុគន្ធ និសា មើលទៅស្រស់ស្អាត និង ស័ក្តិសមមិនភ្លាវ ឬ សិចស៊ីជ្រុលហួសឡើយ ។ យ៉ាងណាមិញថ្មីៗ នេះម្ចាស់បទ តារាវ័យក្មេងរីកដុះដាលនៅក្នុងផលិតកម្មយក្សមួយនេះក៏ពិតមែនតែ សុគន្ធ និសា នៅតែមានប្រជាប្រិយភាព និង ក្តោបបានការងារជាច្រើនទាំង

ការចេញបទចម្រៀងថ្មីៗ និង សម្តែងរឿងភាគទៀតផង ។ ចុងក្រោយនេះ សុគន្ធ និសា លេចមុខនៅក្នុងរឿងភាគជាបន្តបន្ទាប់របស់ទូរទស្សន៍ហង្សមាសក្នុងតំណែងជាឯក ។ ដោយសារការងារមមាញឹកខ្លាំងនៅក្នុងសិល្បៈធ្វើឱ្យតារាចម្រៀង សុគន្ធ និសា ហាក់មិនទាន់ចង់បានកូនប្រលែងនោះទេ បើទោះបីមិត្តភក្តិស្និទ្ធស្នាលរបស់ខ្លួន ឱក សុគន្ធកញ្ញា ទើបរៀបការមិនឆ្នាំតែនាងមានកូនពរទៅហើយក្តី ៕

Related posts

Leave a Comment