ហួសចិត្ត! ក្រោយស្តាប់ហេតុផលស្វាមី ម៉ូលីកា លួចមានស្រីក្រៅ ព្រោះតែ…. (មានវីដេអូ)

ភ្នំពេញ៖ អតីតតារាចម្រៀងស្រី ម៉ូលីកា តែងតែជាទីការចាប់អារម្មណ៍ជានិច្ច របស់មហាជន​ ជាពិសេសនោះ ជុំវិញរឿងរ៉ាវ ជីវិតឯកជន របស់អ្នកនាង ពាក់ព័ន្ធនិងបញ្ហាគ្រួសារ ដែលតែងតែធ្វើព្យុះភ្លៀង តាមបណ្តាលសង្គមហ្វេសប៊ុកជារឿយៗ។

ដោយជាថ្មីម្តងទៀត អតីតតារាចម្រៀងស្រីរូបនេះ ត្រូវបានក្លាយជាប្រធានបទក្តៅគគុកម្តងទៀត ដោយបានចាប់បានស្វាមីរបស់អ្នកនាង បានផិតក្បត់ និងបានសម្រេចចិត្តលែងលះពិតប្រាកដ បន្ទាប់ពីធ្វើបាបចិត្ត ម្តងហើយ ម្តងទៀត ដោយទ្រាំអត់លែងបាន ដោយនាងជិតពពោះធំ ជិតគ្រប់ខែផងនោះ។

ក្នុងនោះផងដែរ ស្វាមីរបស់អ្នកនាង ម៉ូលីកា បានធ្វើរឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ដោយបានកាន់នំខេក និងសារភាពកំហុសរបស់ខ្លួន ដែលបានប្រព្រឹត្ត កន្លងទៅ និងមិនធ្វើឲ្យមាន កំហុសទី២ ឬទី៣ ទៀតទេ តែយ៉ាងណាមិញ នាងមិនទាន់ទទួលយកការសុំទោស និងព្រម​អភ័យទោសដល់ ស្វាមីរបស់អ្នកនាងឡើយ។

ជាក់ស្តែង កាលពីយប់មិញនេះ ស្វាមីរបស់អ្នកនាង លោក ហុង មានុន បានlive ក្នុងហ្វេសប៊ុកនៅលើផេកផ្ទាល់ បានធ្វើការសុំទោសជាសាធារណៈទៅកាន់ប្រពន្ធ ដោយបានថាប្រព្រឹត្តខុស ក៏ព្រោះតែភាពឆេវឆាវមួយពេល ហើយក៏ជាចំណង់របស់មនុស្សប្រុស ដោយគ្រាន់តែលោក រកសប្បាយតែមួយពេល ខណៈដែលប្រពន្ធរបស់លោក កំពុងតែពរពោះ មិនអាចធ្វើអ្វីបានតែប៉ុណ្ណោះ។ ម្យ៉ាងទៀតលោកមិនមែនផិតក្បត់ប្រពន្ធ មានជនទី៣នោះទេ ទាំងនេះបើយោងតាមសម្តីស្វាមីតារារូបនេះ ។

លើសពីនេះទៅទៀត ស្វាមីតារារូបនេះក៏បានសន្យា ធ្វើជាស្វាមីដ៏ល្អ និងធ្វើជាប៉ាដ៏ល្អ សម្រាប់កូនរបស់ពួកគេ ហើយលោកសង្ឃឹមថា នាងនឹងអភ័យទោស ដល់រូបលោកជាមួយការ Live សុំទោសសាធារណៈនេះផងដែរ៕

Related posts

Leave a Comment