ស្លៀករ៉ូបបែបនេះមើលទៅ កែវ សីហា ដូចកូនក្មេងឃ្យូតខ្លាំង

ក្រោយរៀបការ កែវ សីហា កាន់តែមានសម្រស់ស្អាត និង កាន់តែបង្កើនការតុបតែងខ្លួន មើលទៅកាន់តែគួរឱ្យស្រឡាញ់មួយកម្រិតទៀត ហើយថ្មីៗនេះ កែវ សីហា បង្អួតសម្រស់ក្នុងឈុតរ៉ូបពណ៌ស្វាយ មើលទៅដូចកូនក្មេងគួរឱ្យចាប់អារម្មណ៍ ។មានការលាន់មាត់ពីសំណាក់មិត្តភក្តិក៏ដូចអ្នកគាំទ្រថា ក្រោយ

មានស្វាមី កែវ សីហា កាន់តែស្អាតប្លែកស្ទើរមិនដឹងថានាងមានស្វាមីនោះទេ ។ ងាកមកស្ទីលនៃការតែងខ្លួនរបស់នាងក៏គួរឱ្យស្រឡាញ់ផងដែរ ពោលគឺពិធីការិនីរូបនេះមិននិយមការលេងខ្លួនបែបសិចស៊ីនោះទេ ។ យ៉ាងណាមិញក្នុងឈុតរ៉ូបពណ៌ស្វាយមួយឈុតនេះ កែវ សីហា ទទួលបានការសរសើរពីមិត្តភក្តិថាស្អាត និង គួរឱ្យក្នាញ់ដូចកូនក្មេងតែម្តង ។រៀបការច្រើនខែមកហើយតែ កែវ សីហា នៅមិនទាន់មានកូនប្រលែងលេងនិងគេឡើយ នាងធ្លាប់

លើកឡើងថាមិនទាន់ចង់បានកូនក្នុងពេលនេះទេ ។ ហាក់ខុសពីមិត្តភក្តិរួមអាជីព កែវ សីហា កម្រនឹងបង្ហាញរូបភាពស្វីតស្វីតជាលក្ខណៈឯកជនបង្ហាញដល់អ្នកគាំទ្រឡើយ ប៉ុន្តែយ៉ាងណាមានការបញ្ជាក់ថាស្វាមីរបស់ កែវ សីហា ស្រឡាញ់នាងខ្លាំងណាស់ ហើយនាងពិតជាសំណាងដែលមានស្វាមីល្អហើយ ថែមទាំងជាវេជ្ជបណ្ឌិតថែមទៀត ៕

Related posts

Leave a Comment