សំណុំរឿង ៨៦ករណី! ចៅហ្វាយខេត្តពោធិ៍សាត់ដោះស្រាយតែជាង៧ម៉ោង,ពលរដ្ឋថ្លែងអំណរគុណដល់សម្តេច ដែលបានផ្តល់ជូនអភិបាលខេត្តដ៏ល្អមិនធ្លាប់មានពីមុនមក!

ប្រជាពលរដ្ឋដែលមានបញ្ហាប្រ ឈម បានស្កា ត់មកពីគ្រប់ទិសទីក្នុងខេត្តពោធិ៍សាត់ ដើម្បីស្វែងរកដំណោះស្រាយដោយផ្ទាល់ពីលោកអភិបាលខេត្ត លើប ញ្ហាផ្សេងៗគ្នា ពាក់ព័ន្ធជីវិតប្រចាំថ្ងៃរបស់ពួកគាត់។ ប្រជាពលរដ្ឋខ្លះ មានជ ម្លោះដីធ្លី ប្រជាពលរដ្ឋខ្លះមានប ញ្ហាបំណុល ប្រជាពលរដ្ឋខ្លះទៀតមានជ ម្លោះក្នុងគ្រួសារ និងអ្នកខ្លះទៀតរងការចា ញ់បោ កគេជាដើម។

នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ម្សិលមិញ ចាប់ពីម៉ោង ៨៖៣០នាទីព្រឹក រហូតដល់ម៉ោង ៣៖២០នាទីរសៀល, លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ បានបន្តប្រើប្រាស់យន្តការ «សមាជ» ជួបសំណេះសំណាល និងដោះស្រាយបញ្ហាប្រ ឈម ជូនប្រជាពលរដ្ឋក្នុងខេត្តបានចំនួន៨៦ករណីផ្សេងគ្នា នៅវេទិកាសាលាខេត្តពោធិ៍សាត់។

សមិទ្ធផលការងារកើតចេញពីកិច្ចប្រឹងប្រែងក្នុងការដឹកនាំ និងគ្រប់គ្រងខេត្តពោធិ៍សាត់ បានធ្វើឱ្យលោក ម៉ៅ ធនិន ទទួលបានការស្រឡាញ់ពេញចិត្ត និងគាំទ្រពីប្រជាពលរដ្ឋក្នុងខេត្តជាខ្លាំង។ ប្រជាពលរដ្ឋ បានថ្លែងអំណរគុណដល់សម្តេច ដែលបានផ្តល់ជូនអភិបាលខេត្តដ៏ល្អ មិនធ្លាប់មានពីមុនមកហើយមិនចង់ឱ្យអភិបាលខេត្តរូបនេះចាកចេញទៅណានោះឡើយ៕

Related posts

Leave a Comment