ពិតដែរទេ? ស្ងាត់ៗ វ៉ាន់ នីឡា ទើបសម្រាលបានកូនប្រុស មុខមាត់គួរឲ្យក្នាញ់ម្នាក់?

ភ្នំពេញ៖ មួយរយៈពេលនេះឃើញថា តារាស្រីដ៏មានប្រជាប្រិយភាព កញ្ញាវ៉ាន់ នីឡា ហាក់ដូចជាស្ងាត់នៅក្នុងបណ្តាញសង្គម ស្របពេលដែលនាងមិនសូវជាលេចមុខតាមរយៈការបង្ហោញរូបភាព ក៏ដូចជាបញ្ចេញនូវការច្រៀង Cover ជាច្រើនដូចមុន។

ជាក់ស្តែងកាលពីពេលថ្មីៗនេះ តារាស្រីរូបនេះបានធ្វើឲ្យហ្វេនជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយនាងបានធ្វើការបង្ហោះរូបភាពមួយសន្លឹក នៅក្នុងបណ្តាញសង្គមIG របស់ខ្លួន ជាមួយនឹងក្មេងប្រុសតូចដែលទើបនឹងកើត បានរយៈពេល១សប្តាហ៍មកនេះ។ដោយក្នុងនោះនាងបានធ្វើការបង្ហោះថា៖

« This boy calls me “ mom” » ប្រែថា​«ក្មេងប្រុសម្នាក់នេះ ដែលហៅខ្ញុំថា «ម៉ាក់»»។

តាមរយៈរូបភាព ក៏ដូចជាមុខមាត់របស់ក្មេងតូចរូបនេះ បានធ្វើឲ្យហ្វេនមួយចំនួនពិតជាមានការងឿងឆ្ងល់តែម្តង ថាក្មេងតូចរូបនេះជាកូនរបស់នាង ឬក៏យ៉ាងណានោះទេ ព្រោះតែនាងមិនធ្លាប់បានបង្ហាញក៏ដូចបង្ហើបពីរឿងមានផ្ទៃពោះពីមុនមកនោះទេ៕

Related posts

Leave a Comment