ជប៉ុនជួយឥតស្រាកស្រាន្ត ម្តងនេះផ្តល់ជំនួយជាង ៤១ លានដុល្លារ លើតគម្រោង ៣ ធំៗនៅកម្ពុជា

រដ្ឋាភិបាលជប៉ុន បានផ្តល់ហិរញ្ញប្បទានឥតសំណងនូវទឹកប្រាក់ចំនួន ៤.៥០១ លានយ៉េន ស្មើនឹង ៤១ លានដុល្លារអាមេរិក ដល់រដ្ឋាភិបាលកម្ពុជាសម្រាប់អនុវត្តគម្រោងចំនួន ៣ គឺគម្រោងធ្វើឱ្យប្រសើរឡើងនៃមន្ទីរពេទ្យបង្អែកក្នុងខេត្តសៀមរាប” “ កម្មវិធីអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស” និង “កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គម” ។ហើយពិធីចុះហត្ថលេខាលើលិខិត

ប្តូសារអំពីហិរញ្ញប្បទានឥតសំណងនេះ បានប្រព្រឹត្តទៅ កាលពីរសៀលថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ ក្រោមអធិបតីភាព ឯកឧត្ដមឧបនាយករដ្ឋមន្រ្ដី ប្រាក់ សុខុន រដ្ឋមន្រ្ដីការបរទេស និង សហប្រតិបត្តិការអន្តរជាតិ និង ឯកឧត្ដម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ។បើយោងតាមស្ថានទូតជប៉ុនប្រចាំនៅក្នុងព្រះរាជាណាចក្រកម្ពុជាបានឱ្យដឹងថា ហិរញ្ញប្បទានឥតសំណង ដែលរដ្ឋាភិបាលជប៉ុនផ្តល់ឱ្យមកកម្ពុជានេះគឺសម្រាប់គម្រោងចំនួន៣ “ គម្រោងធ្វើឱ្យប្រសើរឡើងនៃមន្ទីរ

ពេទ្យបង្អែកក្នុងខេត្តសៀមរាប” “ កម្មវិធីអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស” និង “កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គម” ដែលមានទឹកប្រាក់ចំនួន ៤ ៥០១លានយ៉េន ស្មើនឹងប្រមាណជា ៤១ លានដុល្លារអាមេរិក ។ហើយពេលបច្ចុប្បន្ននេះ ពិភពលោកកំពុងប្រឈមមុខនឹងការគំរាមកំហែង ដែលមិនធ្លាប់មានពីមុននៃជំងឺ កូវីដ១៩ ហើយកិច្ចសហប្រតិបត្តិការអន្តរជាតិគឺមានសារៈសំខាន់មិនអាចខ្វះបាន។ យើងជឿជាក់ថា ហិរញ្ញប្បទានឥតសំណងទាំងនេះ នឹងអាចចូលរូមចំណែកក្នុងការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធសុខាភិបាល និង ពង្រឹងធនធានមនុស្សនៅកម្ពុជា ៕

 

 

 

Related posts

Leave a Comment