នៅចាំគាត់ទេ? នេះហើយ សុខ ពិសីតូច ល្បីមួយប្រាវបាត់មុខឈឹង ឥលូវនេះធំពេញរូបរាងជាស្រី សម្រស់គ្មានចាញ់ Park Boom

ប្រិយមិត្តប្រាកដជានៅចាំក្មេងប្រុសម្នាក់ដែលគេបានដាក់ឈ្មោះ សុខ ពិសីតូច កាលពីប៉ុន្មានឆ្នាំមុខមិនខាន ដោយក្មេងប្រុសរូបនោះបានល្បីលើបណ្តាញសង្គមហ្វេសប៊ុកបន្ទាប់ពីរូបគេបានធ្វើត្រាប់ច្រៀងតាមសំឡេងតាមតារាចម្រៀង សុខ ពិសី ។ដោយសារមានសមត្ថភាពពិសេសដែលអាចធ្វើត្រាប់តាម

សំឡេងស្ទើរតែដូចទៅនឹងតារាចម្រៀង សុខ ពិសី នោះ រូបគេត្រូវបានអញ្ជើញឱ្យឡើងលេងក្នុងកម្មវិធី «ពេញចិត្តឬអត់?» ដើម្បីបង្ហាញសមត្ថភាពពិសេសដែលរូបគេមាន កាលណោះរូបគេទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជន និង អ្នកលេងហ្វេសប៊ុកជាច្រើន ។ក្រោយពីឡើងកម្មវីធីខាងលើរួច ក្មេងប្រុសដែលមានចរិតកំណើតជាស្រីនោះបានបាត់មុខ និង ឈ្មោះឈឹងពីសង្គមហ្វេសប៊ុក ដោយគេលែងឃើញរូបគេឡើងប៉ុស្តិ៍ទូរទស្សន៍ទៀត ។

យ៉ាងណាថ្មីៗនេះមានទំព័រហ្វេសប៊ុកមួយស្រាប់តែបានបង្ហាញវត្តមានគេជាថ្មី ដែលការបង្ហាញរូបគេលើកនេះហាក់មានការប្រែប្រួលខ្លាំង ដោយពេលនេះរូបគេបានធំពេញរូបពេញរាង និង មានរូបរាងជាមនុស្សស្រី ។ទំព័រហ្វេសប៊ុកនោះបានទម្លាយរូបភាពជាច្រើនសន្លឹកពី សុខ ពិសីតូច ធ្វើឱ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកមានការភ្ញាក់ផ្អើល និង ស្រឡាំងកាំងយ៉ាងខ្លាំង ដោយសារប្លែកនឹងរូបសម្រស់របស់គេក្នុងរូបភាពជាមនុស្សស្រីចំ មើលទៅស្អាត

ខ្លាំង និង សឹងតែដូចតារាចម្រៀងកូរ៉េអតីតមាជិកក្រុម 2NE1 គឺនាង Pakr Boom ដូច្នោះដែរ ។ចង់ដឹងថា សុខ ពិសីតូច មានការប្រែប្រួលខ្លាំងបែបណា តោះ! មកគយគន់សម្រស់របស់រូបគេទាំងអស់គ្នា ៖

Related posts

Leave a Comment