សម្រស់របស់ អៀ ម៉េងលិ មុនចូលសិល្បៈ ខុសគ្នាដូចមនុស្សពីរនាក់ផ្សេងគ្នា

មានការចាប់អារម្មណ៍ក្រោយពីបានឃើញសម្រស់របស់តារាសម្តែងវ័យក្មេងរូបស្រស់ អៀ ម៉េងលិ មុនចូលសិល្បៈ ឃើញថាខុសប្លែកដូចមនុស្សពីរនាក់ផ្សេងគ្នាតែម្តង ។ ក្នុងនោះក៏មានការលើកឡើងថា មិនមានអ្វីចម្លែកទេសម័យនេះទៅហើយចង់ស្អាតមិនមែនជារឿងពិបាកនោះទេ សំខាន់ឱ្យតែមានប្រាក់ ។អៀ ម៉េងលិ ត្រូវបានគេចាត់ទុកជាតារាសម្តែងដែលមានសម្រស់ស្អាត និង និយមចូលចិត្តលេងខ្លួនបញ្ចេញដើមទ្រូងសិចស៊ីគួរឱ្យក្នាញ់ ប៉ុន្តែបើយើង

ក្រឡេកមើលរូបសម្រស់របស់ អៀ ម៉េងលិ មុនចូលសិល្បៈវិញពិតជាធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើល ព្រោះមានលក្ខណៈខុសប្លែកគ្នាស្ទើរចំណាំមិនបាន ។ ជាមួយនឹងការបង្ហាញសម្រស់ពីមុនដោយមិនលាក់លៀមរបស់ អៀ ម៉េងលិ ធ្វើឱ្យមានការសរសើរថាពិតជាក្លាហានដែលមិនលាក់លៀម​ដូចតារាមួយចំនួន ។  មានបុរសមិនតិចទេលួចក្នាញ់នឹងសម្រស់សិចស៊ីរបស់ អៀ ម៉េងលិ តែគួរឱ្យស្តាយតារាវ័យក្មេងរូបនេះមានម្ចាស់ចិត្តទៅហើយ ។សម្រស់ស្អាតក៏

ពិតមែនតែ អៀ ម៉េងលិ ហាក់មិនសូវលេចមុខនៅក្នុងការសម្តែងរឿងនោះទេ អាចនិយាយថាស្រីស្អាតរូបនេះមិនសូវសង្វាត និង កើបលុយតាមរយៈការថតនៅក្រោមកម្តៅថ្ងៃ ដែលភាគច្រើននាងបង្ហាញមុខនៅក្នុងការថតស្ប៉តពាណិជ្ជកម្មនានាទៅវិញ ។ មិនចាញ់តារាល្បីៗនោះទេ អៀ ម៉េងលិ ក៏មានមុខរបរនៅក្នុងដៃបន្ទាប់បន្សំមួយចំនួនផងដែរ ៕

Related posts

Leave a Comment