ក្មេងសុំចាញ់! វ័យជិត ៤១ ឆ្នាំហើយ តែតារាសម្តែងសឹង្ហបុរី Jeanette Aw លេងខ្លួនឡើងស្ទាវ

បើក្រឡេកទៅកាលពីជិត ១០ ឆ្នាំមុន ក្នុងខ្សែភាពយន្តដ៏ល្បីល្បាញរបស់សិង្ហបុរី «ជីវិតនារីនូយ៉ា» លោកអ្នកប្រាកដជាបានស្គាល់ហើយតួឯកស្រី គឺនាង Jeanette Aw ។រំលងទៅអស់ជាច្រើនឆ្នាំក៏ពិតមែន ប៉ុន្តែតួអង្គរូបនេះនៅតែរក្សានៅកេរ្តិ៍ឈ្មោះល្បីល្បាញ

របស់ខ្លួន ជាពិសេសគឺតំណែងជាតួឯក ទោះបីក្នុងឆ្នាំនេះនាងមានអាយុជិត ៤១ ឆ្នាំហើយក្តី ។ជាការពិត ស្របពេលតារាដទៃជាច្រើនទៀតដែលមានវ័យប្រហាក់ប្រហែលនាង និង ចាប់ផ្តើមវិវឌ្ឍរូបសម្រស់ទៅតាមអាយុនោះ តែ Jeanette Aw នៅតែស្រស់

ស្អាតដូចដើម ទាំងរូបសម្រស់ និង ការតុបតែងខ្លួន ពោលគឺដូចជាយុវវ័យអ៊ីចឹង ។ ម្យ៉ាងវិញទៀតកាលពីប៉ុន្មានថ្ងៃមុន តារាសម្តែងសិង្ហបុរីរូបនេះបានផ្លាស់ប្តូរនូវពណ៌សក់ឡើងស្ទាវ ដែលមើលទៅមិនសមនឹងអាយុទាល់តែសោះ ៕

 

 

Related posts

Leave a Comment