Por ស្លាប់យូរឆ្នាំហើយ តែ ភរិយានិងកូនស្រី នៅតែធ្វើរឿងនេះដើម្បីរម្លឹកដល់លោកជានិច្ច

ថៃ៖ ​បើទោះបីជា តារាសម្ដែងប្រុស លោក Por បានលាចាកលោកនេះ ជាច្រើនឆ្នាំកន្លងទៅក៏ពិតមែន ប៉ុន្តែអនុស្សាវរីយ៍ល្អៗរបស់លោក នៅតែដក់ជាប់ក្នុងដួងចិត្តភរិយា Bo Vanda ជានិច្ច។ ដោយក្នុងនោះ ហេតុតែស្រលាញ់ នឹងនៅតែមិនអស់អាល័យ ភរិយាតារារូបនេះ ជាមួយនិងកូនស្រីតូច តែងតែប្រារព្ធធ្វើពិធីបុណ្យឧទ្ទិសបុណ្យកុសល ដល់ស្វាមី មិនដែលខាននោះឡើយ។

ជាក់ស្ដែង កាលពីថ្ងៃ ទី១៤ ខែមិថុនា នេះផងដែរ Bo Vanda បាននាំកូនស្រីបណ្ដូលចិត្តតែមួយ ដោយបាន យកកម្រងផ្កាយ៉ាងស្រស់ស្អាតមួយចំនួន ដើម្បីទៅ អុជធូបគោរពបូជា ដល់ពីមុខចេតិយរបស់ Por ដែលស្ថិតក្នុងខេត្ត បូរីរាំ ដែលមានបរិយាកាសល្អបរិសុទ្ធខ្លាំងមែនទែន។

ជាមួយគ្នានេះផងដែរ កូនស្រីតារារូបនេះ ក៏បានថតរូបជាអនុស្សាវរីយ៍ផងដែរ ដោយនាងតូចបានកាន់តុក្កតាដែលមានរូបដូចលោកប៉ាជាប់នឹងដៃ តែក្មេងតូចរូបនេះ មិនបានយំនឹងលោកប៉ាដូចរាល់ដងទៀតនោះទេ តែបែរជាមានក្ដីសុខជាមួយទឹកមុខញញឹមយ៉ាងគួរឲ្យស្រណោះ។

ប៉ុន្តែក្នុងនោះ ក៏មានបណ្ដាមហាជនជាច្រើន បានផ្ញើរសារមកលើកទឹកចិត្ត ដល់ម្ដាយកូនទាំងពីរនាក់នេះ ជាហូរហែរ នៅលើបណ្ដាញសង្គម ផងដែរ៕

Related posts

Leave a Comment