យន្ដហោះរបស់ក្រុមហ៊ុនអាកាសចរណ៍វៀតណាម ​រត់ធ្លាក់ផ្លូវ​ខណៈពេលភ្លៀងធ្លាក់ខ្លាំង

ហាណូយ៖ យន្ដហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ Vietjet Air ប្រទេស​វៀតណាម បាន​ចុះចតខុសផ្លូវនៅ​អាកាសយានដ្ឋាន Tan Son Nhat ក្នុង​ទីក្រុងហូជីមិញ​ កាល​ថ្ងៃ​អាទិត្យកន្លងទៅ ប៉ុន្តែជាសំណាងគ្មាននរណាម្នាក់បានរងរបួសឡើយ។

នៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុនអាកាសចរណ៍ VietJet បាន​ឱ្យដឹងថា ​យន្តហោះ​ជើងហោះហើរ​ VJ322 ​ដែល​ហោះ​​ចេញ​​ពីអាកាសយានដ្ឋាន​​កោះ​ Phu Quoc​​ ​នេះ បាន​ចុះចតខុសផ្លូវ ហើយធ្លាក់ចូលទៅក្នុងវាលស្មៅនៅអាកាសយានដ្ឋាន​ Tan Son Nhat ​វេលាម៉ោង ១២ៈ២៤ នាទី ខណៈពេលមានភ្លៀងធ្លាក់ខ្លាំង។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ក្រុមហ៊ុនអាកាសចរណ៍ខាងលើមិនបានបញ្ជាក់ថា មានអ្នកដំណើរប៉ុន្មាននាក់ នៅ​ក្នុងជើងហោះហើរនេះទេ។

គួរជម្រាបផងដែរថា ក្រោយ​ឧបទ្ទវហេតុ​នេះបានកើតឡើង ​ម​ន្រី្ត​អាកាសយានដ្ឋាន​​បានប្រកាសបិទផ្លូវ​ហោះហើរ​នៅ​អាកាសយានដ្ឋានេះ​​ ​រហូតដ​ល់​ម៉ោង​៥​ល្ងាច ។ ហើយក្នុងនោះ ជើងហោះ​​មួយចំនួនទៀត ក៏នឹងត្រូវរងផលប៉ះពាល់ដោយសារបញ្ហានេះដែរ៕

Related posts

Leave a Comment