អុញ មានរឿងអីហ្នឹង សុខៗ អតីតស្វាមី Pat ធ្លាក់ខ្លួនអង្គុយលើរទេះរុញបែបនេះ?

ថៃ៖ កាលពីថ្មីៗនេះ ធ្វើឱ្យមហាជនជាច្រើន មានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីបានឃើញរូបភាពរប​ស់ Benz Racing ឬ Akarakit នៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់លោកផ្ទាល់ ដែលត្រូវបានគេស្គាល់ថា ជាអតីតស្វាមីរបស់តារាសម្ដែងស្រី នាង Pat Napapa ដែលកំពុងស្ថិតក្នុងស្ថានភាពអង្គុយនៅលើរទេះរុញ ព្រមទាំងមានរបួសនៅលើជង្គង់ រហូតធ្វើឲ្យមនុស្សជាច្រើន មានការព្រួយបារម្ភយ៉ាងខ្លាំង ថែមទាំងចង់ដឹងថា មានអ្វីកើតឡើងចំពោះរូបលោក ផងដែរ។

មិនត្រឹមតែប៉ុណ្ណោះ​ លោក Benz Racing ក៏បានបង្ហោះរូបភាពនៅបណ្ដាញសង្គម Instagram ដែលជារូបភាពចេញពីវីដេអូនិយាយគ្នា ជាមួយកូនប្រុសជាទីស្រឡាញ់របស់លោក ដោយមានសារយ៉ាងខ្លី ក្នុងការលើកទឹកចិត្តដល់លោកថែមទៀតផង។ យ៉ាងណាមិញ បើទោះបីជាលោក នៅតែមិនបានបង្ហាញថា លោកបានកើតអ្វីឲ្យប្រាកដ តែមិត្តភក្តិ និងអ្នកលេងបណ្ដាញសង្គមជាច្រើន បានចូលមកបញ្ចេញមតិ ព្រមទាំងសួរនាំពីអាការៈរបស់លោក ដោយក្ដីព្រួយបារម្ភ ផងដែរ។

ប៉ុន្តែមិនយូរប៉ុន្មាន នៅពេលដែលក្រឡេកទៅមើលពីសំដី ដែលមិត្តភក្តិរបស់លោកបាននិយាយគ្នាក្នុង Comment ទើបបង្ហាញឲ្យដឹងថា លោក Benz Racing ជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ ពេលកំពុងហាត់សម ម៉្យាងវិញទៀត បន្ទាប់ពីបានជ្រាបបែបនេះហើយ ហ្វេនៗជាច្រើន បានចូលមកលើកទឹកចិត្ត ព្រមទាំងជូនពរឲ្យលោកឆាប់ជាសះស្បើយផងដែរ ៕

Related posts

Leave a Comment