មហាជនបានស្គាល់ហើយតារាកំប្លែងស្រីដ៏ល្បីឈ្មោះក្នុងទូរទស្សន៍ CTN អ្នកនាង ខ្ញុង ដែលពុំសូវបានចេញមុខក្នុងសិល្បៈប៉ុន្មាននោះទេមួយរយៈនេះ ព្រោះតែកំពុងពរពោះកូនក្នុងផ្ទៃ ត្រៀមសម្រាល និងព្រមទាំងមមាញឹកនូវមុខរបរអនឡាញរបស់ខ្លួន ធ្វើឲ្យហ្វេនៗមានការនឹករលឹកផងដែរ។
យ៉ាងណាមិញកាលពីម្សិលមិញនេះ បើយោងតាមវីដេអូ និងរូបភាព នាងខ្ញុងបានសម្រក់ទឹកភ្នែក មើលទៅដូចជាកំពុងពិបាកចិត្តរឿងអ្វីមួយ ហើយបង្ហោះសារថា៖ «មានតែការជាន់បន្ថែម គ្មានការលើកទឹកចិត្ត»។
ក្រោយពីឃើញបែបនេះភ្លាម ធ្វើឲ្យហ្វេនៗ ព្រមទាំងមហាជនទាំងអស់ ដែលបានគាំទ្រ មានការងឿងឆ្ងល់យ៉ាងខ្លាំង មិនដឹងថា តារារូបនេះ មានរឿងអ្វីកើតឡើងនោះទេ បានបង្ហោះបែបនេះ ស្របពេលដែលខ្លួនកំពុងមានផ្ទៃពោះ ដោយហ្វេនខ្លះលើកឡើងថា គួរឲ្យបារម្ភណាស់។