គង់​ ចាន់​ស្រី​មុំ បង្ហោះ​សារ​ប៉ុន្មាន​ម៉ាត់​ទៅកាន់​​មនុស្ស​ម្នាក់​ដែល​តែង​តែ​ដឹង​ពី​ទុក្ខ​​ធុរៈ​​នាង​

សព្វថ្ងៃនេះអ្នកនាង គង់ ចាន់ស្រីមុំ មើលទៅពិតជាមានភាពមមាញឹកជាមួយជំនួញផ្ទាល់ខ្លួនផង ការងារ​សិល្បៈ​ជា​ពិធីការនី និងថតស្ពតពាណិជ្ជកម្មផង និងមិនត្រឹមតែប៉ណ្ណោះក៏ត្រូវមើលថែក្រុមគ្រួសារផងដែរ។ ចំពោះ​ការងារ​ទាំង​អស់​នេះ មានហ្វេនមិនតិចទេ បានសរសើរដល់អ្នកនាង ដែលតែងតែបង្ហាញនូវស្នាមញញឹម និងសុភមង្គល​នៅ​ក្នុងរង្វង់គ្រួសារជារឿយៗ។

បើទោះជាអ្នកនាងស្រីមុំរវល់ខ្លាំងយ៉ាងណាក៏ដោយ បើនិយាយពីសម្រស់វិញមិនចាញ់តារាដទៃទៀតនៅក្នុង​រង្វង់​សិល្បៈ​ឡើយ​។ នៅមុននេះ អ្នកនាងបានបង្ហោះរូបថតប៉ុន្មានសន្លឹកនៅលើគណនីផ្ទាល់ខ្លួន​ ភ្ជាប់សារដែលបាន​រៀប​រាប់ថា៖ «ប្រញាប់ទៅថត បើមិនឆ្លៀតទេគឺអត់បាយម៉ង អរគុណប្តីដែលបានរៀបចំអោយអូន»។

ពាក្យសម្តីប៉ុន្មានម៉ាត់នេះ ពិតជាធ្វើឲ្យនារី និងបុរសដទៃ​ច្រណែននឹងគូស្វាមីមួយគូនេះណាស់​គឺច្រណែនត្រង់​ចេះយក​​ចិត្តទុក​ដាក់​ចំពោះគ្នា និងដឹងពីទុក្ខធុរៈទៅវិញទៅមកគ្រប់ពេលវេលាថែមទៀតផង។

គួរបញ្ជាក់ផងដែរថា បើតាមរូបថតប៉ុន្មានសន្លឹកនេះគឺប្រាកដណាស់អ្នកនាងនឹងទៅបំពេញ​ការងារជាពិធីការនី​នៅ​ក្នុងកម្មវិធី 3 FUN ដែលជាកម្មវិធីមួយកំពុងល្បីពីសំណាក់អ្នកគាំទ្រ ជាពិសេសយុវវ័យដែលចូលចិត្តលេងនៅក្នុង​បណ្តាញសង្គមហ្វេសប៊ុកផ្ទាល់តែម្តង៕

សូមទស្សនារូបភាពខាងក្រោម៖

Related posts

Leave a Comment