កម្របានឃើញណាស់ រូបភាពផ្ទាំងទឹកកក ដែលកប៉ាល់ទីតានិចបុក ត្រូវបានបង្ហាញ

រូបភាព​ដ៏​កម្រ ដែល​បង្ហាញ​ពី​រូបរាង​នៃ​ផ្ទាំង​ទឹកកក​ដ៏​ធំ ដែល​ធ្វើ​ឲ្យ​កប៉ាល់​ទីតានិច​លិច ត្រូវ​បាន​លេច​ធ្លាយ​ឡើង ក្នុង​រយៈពេល ១០៨ ឆ្នាំ ក្រោយ​សោកនាដកម្ម​ជា​ប្រវត្តិសាស្ត្រ​នៃ​កប៉ាល់​ធំ​ដំបូង​បំផុត​លើ​ពិភពលោក ដែល​សម្លាប់​ជីវិត​មនុស្ស​រាប់​ពាន់​នាក់​នោះ ។ខណៈ​ពេល​​ធ្វើ​ដំណើរ​ដល់​ទីក្រុង​ញ៉ូយ៉ក លោក

Wood បាន​ធ្វើ​ការ​ចម្លង​រូបភាព​នៃ​ផ្ទាំង​ទឹកកក​នេះ ផ្ញើ​ទៅ​ឲ្យ​ជីតា​ទួត​របស់​លោក អម​ជាមួយ​សំបុត្រ​មួយ​ច្បាប់​ដែល​លោក​បាន​បញ្ជាក់​ថា វា​ជា​ផ្ទាំង​ទឹកកក​ដែល​ធ្វើ​ឲ្យ​កប៉ាល់​ទីតានិច​លិច ។គួរ​រំលឹក​ថា កប៉ាល់​ទីតានិច បាន​ជួប​សោកនាដកម្ម​បុក​ផ្ទាំង​ទឹកកក​នៅ​វេលា​ម៉ោង​ប្រមាណ ១០ និង ២០ នាទី​យប់ ថ្ងៃ​ទី ១៤ ខែ​មេសា ឆ្នាំ ១៩១២ ហើយ​ក៏​បាន​លិច​បាត់​ទាំង​ស្រុង​ចូល​ក្នុង​មហាសមុទ្រ​អាត្លង់ទិច​ត្រឹម​ពេល ៣ ម៉ោង​ក្រោយ ដែល​បាន​ឆក់​យក​ជីវិត​មនុស្ស ១ ៥២២ នាក់ ៕

Related posts

Leave a Comment