សុទ្ធ ឧត្ដម ត្រឹមវ័យ ១៨ ឆ្នាំក្លាយជាទ័ពអាកាសកម្ពុជា ពេលនេះអាចបើកយន្តហោះចម្បាំង នៅចិនយ៉ាងជោគជ័យ

ត្រឹមវ័យ ១៨ ឆ្នាំ យុវជន សុទ្ធ ឧត្ដម បានចូលបម្រើការងារជាកងទ័ពអាកាសកម្ពុជា បន្ទាប់ពីបានបញ្ចប់ថ្នាក់មធ្យមសិក្សាទុតិយភូមិ ។ បច្ចុប្បន្ននេះយុវជនរូបសង្ហានេះ បានហ្វឹកហាត់បើកយន្តហោះចម្បាំងនៅប្រទេសចិនយ៉ាងជោគ​ជ័យ​គួរជាទីមោទកភាពក្រៃលែងសម្រាប់ជាតិមាតុភូមិ ។

ឆ្លើយឆ្លងជាមួយ «ប្រជាប្រិយ» តាមសារអេឡិចត្រនិច ឧត្ដម បានប្រាប់ថា ខ្លួនជាកូនអ្នករាជធានីភ្នំពេញ មានឪពុកជាយោធា ។ ដោយសារតែមានក្ដីស្រលាញ់ខាងផ្នែកហោះហើរ ឧត្ដម បានប្រឡងចូលជាកងទ័ពជើងអាកាសដើម្បីបុព្វហេតុជាតិមាតុភូមិ និងក្ដីស្រម៉ៃរបស់ខ្លួន ។ ម្យ៉ាងមុនពេលចូលបម្រើការងារជាទ័ពអាកាសនេះ រូបគេក៏ធ្លាប់សិក្សា ផ្នែកអគ្គិសនី និង វិទ្យុទាក់ទង យន្តហោះ និង ឧត្ថម្ភាចក្រ នៅវិទ្យាស្ថានទ័ពអាកាសនៅប្រទេសឥណ្ឌាផងដែរ ។

អ្វីដែលគួរឱ្យរំភើបពេលនេះ ឧត្ដម បានទៅទទួលវគ្គហ្វឹកហាត់បើកយន្តហោះចម្បាំងនៅប្រទេសចិន និងអាចលើកទង់ជាតិកម្ពុជាបង្ហាញពីភាពជោគជ័យយ៉ាងត្រចៈត្រចង់ ។

គិតចាប់ពីចូលបម្រើការងារជាទ័ពអាកាសមកបច្ចុប្បន្ននេះ មានរយៈពេល ៨ ឆ្នាំហើយ ។ បច្ចុប្បន្ន ឧត្ដម ប្រាប់ថា ខ្លួនមានអាយុ ២៦ ឆ្នាំ ហើយ ៕

Related posts

Leave a Comment