គ្មានចាញ់តារាប៉ុន្មានទេ បើបានឃើញមុខពីមុន របស់ប្រពន្ធ ខេមរៈ សេរីមន្ត

ភ្នំពេញ៖ មួយរយៈចុងក្រោយមកនេះ តារាចម្រៀងដ៏ល្បីឈ្មោះ លោក ខេមរៈ សេរីមន្ត កាន់តែបង្ហាញពីវត្តមានសមាជិកគ្រួសារ ជាពិសេស សកម្មភាពរស់នៅដ៏មានសុភមង្គល ដែលអ្នកណាបានឃើញហើយ ពិតជាកោតសរសើរគ្រប់ៗគ្នា។

ហើយអ្វីដែលកាន់តែធ្វើឲ្យហ្វេនៗផ្ទុះការចាប់អារម្មណ៍នោះគឺ លោកក៏បានបង្ហាញពីសកម្មភាពដ៏ផ្អែមល្អែមជាមួយនឹងភរិយារបស់ខ្លួន​ ដែលធ្វើឲ្យហ្វេនៗជាច្រើន បានស្គាល់ក៏ដូចជាឃើញពី មុខមាត់ភរិយារបស់លោកយ៉ាងច្បាស់ៗ ដែលពិតជាមានសម្រស់យ៉ាងស្រស់ស្អាត មានភាពទាក់ទាញក្នុងក្រសែភ្នែកទស្សនិកជនជាច្រើន ថែមទៀតផង។

យ៉ាងណាមិញ ទោះបីជា សម្រស់ភរិយារបស់លោក ខេមរៈ សេរីមន្ត នៅពេលបច្ចុប្បន្ននេះ មានភាពស្រស់ស្អាត ព្រមទាំងមានការតុបតែងខ្លួនបានយ៉ាងលេចធ្លោ និងទាន់សម័យក៏ដោយ តែបើងាកមកមើលមុខមាត់របស់នាង កាលពីច្រើនឆ្នាំមុន វិញទើបដឹងថា សម្រស់របស់នាង ពិតជាមានភាពខុសប្លែកពីបច្ចុប្បន្ននេះយ៉ាងខ្លាំង ជាពិសេស ទាំងស្ទាយ៍តែងខ្លួន ហាក់ដូចជាមិនមានភាពទាន់សម័យ ដែលធ្វើឲ្យហ្វេនៗចំណាំមិនចង់បាន ផងដែរ៕

Related posts

Leave a Comment