រន្ធត់ចិត្តណាស់! តារាខ្មែរម្នាក់ ត្រូវឡានដេញបុករហូតទាល់ស្លាប់

ភ្នំពេញ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ កាលពីយប់មិញនេះ ត្រូវបានគេស្គាល់ថា ជាតារាសម្ដែងវ័យក្មេង មានឈ្មោះថា ចាន់ សម្បត្តិរតនផ្កាយ ដោយមួលហេតុ ដែលបង្ករឲ្យយុវជនរូបនេះស្លាប់ ដោយសារមានឡានម៉ាក ម៉ូនិញពណ៌ស មួយគ្រឿងដេញបុក រហូតដល់បង្ករឲ្យយុវជនរូបនេះស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្ដង។

គួរបញ្ជាក់ផងដែរថា យុវជន ចាន់ សម្បត្តិរតនផ្កាយ រូបនេះជិះម៉ូតូម៉ាកហុងដាដ្រីម ស៊េរីឆ្នាំ២០២០ បានឌុបស្ត្រីម្នាក់ផងដែរ តែខាងស្រីគ្រាន់តែរងរបួស ហើយត្រូវបញ្ជូនទៅមន្ទីពេទ្យភ្លាមៗ។ ក្រោយរថយន្តម៉ាកម៉ូនិញ ដែលបានបង្ករបុកម៉ូតូយុវជនរូបនេះរួច ក៏បើកឡានរត់គេចផងដែរ ហើយក៏នៅមិនទាន់ដឹងពីមូលហេតុអ្វីនោះដែរ។

ជាក់ស្ដែង ម៉ូតូជនរងគ្រោះរូបនេះ ជិះគ្នាពីរនាក់ រួមជាមួយស្ត្រីម្នាក់ ដែលពួកគេបានជិះពី លិច ទៅកើត នៅផ្លូវ ៥២៨ កែងផ្លូវ ២៨៩។ មិនត្រឹមតែរងរបួស លើតារាប្រុសវ័យក្មេងរូបនេះ នោះតែក៏បណ្ដាលឲ្យប៉ះឡានមួយទៀត បណ្ដាលឲ្យអ្នកបើករថយន្ត ស្របផ្លូវគ្នានោះ មានការរងរបួសបែកក្បាល និង ខូចឡានមួយចំហៀងផងដែរ។

ក្រោយយុវជនរូបនេះ ជួបគ្រោះថ្នាក់ចររាចរណ៍បណ្ដាលឲ្យស្លាប់រួច ខាងក្រុមគ្រួសារ ក៏បានយកទៅបូជាតាមប្រពៃណី នៅស្រុកកំណើត​ ហើយខាង ខ្មែរឡូត យើងក៏សូមចូលរួមរំលែកទុក្ខទៅកាន់គ្រួសារផងដែរ៕

Related posts

Leave a Comment