ប្រកាសលក់សំអាងការ និង ផ្ទះ ផ្ទួនៗ ខាត់ សុឃីម ត្អូញត្អែរថា អាយុ ៤០ ឆ្នាំ គ្មានសល់ទ្រព្យអ្វីសោះ

មួយរយៈចុងក្រោយនេះ តារាពហុទេពកោសល្យអ្នកនាង ខាត់ សុឃីម បានធ្វើឱ្យមហាជនភ្ញាក់ផ្អើល និង ចាប់អារម្មណ៍ផ្ទួនៗ ដោយអ្នកនាងបានប្រកាសលក់សំអាងការឡៃឡុងមិនបានប៉ុន្មានផង ក៏ប្រកាសលក់ផ្ទះតម្លៃ ៥០ ម៉ឺនដុល្លារបន្ទាន់ថែមទៀត ។ក្រៅពីសកម្មភាពប្រកាសលក់ទ្រព្យសម្បត្តិ

និង សំអាងការដែលអ្នកនាងខំប្រឹងប្រែងសាងមកទាំងលំបាកចោលក្នុងមួយប៉ព្រិចភ្នែក ខាត់ សុឃីម តែងបង្ហោះសារប្លែកៗនៅលើបណ្ដាញទំនាក់ទំនងសង្គម កាន់តែធ្វើឱ្យមហាជនងឿង ព្រោះទង្វើតារាស្រីរូបនេះកាន់តែប្លែកទៅៗ ។តួយ៉ាងថ្មីៗនេះ តារាស្រីជំនាញវោហារដូចចាក់ទឹកមិនលិចរូបនេះ បានទ

ម្លាយសារគួរឱ្យចាប់អារម្មណ៍មួយនៅលើហ្វេសប៊ុក ហាក់ដូចជាត្អូញត្អែរវ័យកាន់តែជ្រេហើយតែមិនសល់ទ្រព្យសម្បត្តិអ្វី ក៏មិនទាន់ជោគជ័យដូចគេ ។ ខាត់ សុឃីម រៀបរាប់ថា អត្ថន័យក្នុងសាររបស់អ្នកនាង ខាត់ សុឃីម ស្ដាប់មើលហើយក៏យល់ថា អ្នកនាងនិយាយលេងច្រើនជាមែន ព្រោះអ្នកនាងជាតារាស្រីដែលពូកែវោហារស័ព្ទ លេងសើចកំប្លុកកំប្លែងច្រើន ៕

Related posts

Leave a Comment