រយៈពេលជិតមួយឆ្នាំមកហើយ ពិធីការនី ណូ ម័រ បានលែងលះគ្នាជាមួយនឹងអតីតស្វាមីលោក សុភា ដែលជាពិធីករ និង អ្នករៀបចំកម្មវិធីរបស់ស្ថានីយ៍ទូរទស្សន៍ MY Tv ។ណូ ម័រ បានឲ្យដឹងដែរថា «នាង និង អតីតស្វាមីលោក សុភា បានរស់នៅឈ្មោះជាស្វាមីភរិយាបានរយៈពេលត្រឹមតែ ៥ ខែតែ
ប៉ុណ្ណោះ ក្រោយពីរៀបការរស់នៅមិនចុះសម្រុងនឹងគ្នា» ទោះជាធ្លាប់បែកបាក់ស្នេហាក្នុងជីវិតអាពាហ៍ពិពាហ៍យ៉ាងណាក៏ដោយ ណូ ម័រ ហាក់បីជាមិនមានការឈឺចាប់ខ្លាំងណាស់ណានោះទេ ក៏ព្រោះតែពិធីការនីរូបនេះ រវល់តែមមាញឹកនឹងការងារជាច្រើនប្រចាំថ្ងៃនៅក្នុងវិថីសិល្បៈ ។ មកដល់ពេលនេះអ្នកម៉េ
ម៉ាយរូបនេះ ក៏មិនចង្អៀតចង្អល់ឈប់ទទួលអ្នកថ្មីនោះទេ ណូ ម័រ ក៏បានបញ្ជាក់ថា «បើនិស្ស័យអាចមានគូទៀត នាងអាចសាករស់នៅជាមួយគ្នាមុនសិន ចាំចូលរោង កុំឱ្យមានការខុសដូចលើកមុនទៀត»