ឃើញវិដេអូស្រៀវជំនួស ! រថយន្តរបស់ ឧកញ៉ា ម៉ុង ឫទ្ធី ស្ទើរតែរអិលធ្លាក់ប្រឡាយទឹក ពេលធ្វើដំណើរជាមួយក្រុមគ្រួសារ

បើតាមការរៀបរាប់របស់ ឯកឧត្តមបណ្ឌិត ឧកញ៉ា ម៉ុង ឫទ្ធី នៅលើបណ្តាញសង្គម Facebook កាលពីម្សិលមិញនេះបានអោយដឹងថា រថយន្តរបស់លោក ស្ទើរតែរអិលធ្លាក់ចូលប្រឡាយទឹក ពេលដែលធ្វើដំណើរជាមួយក្រុមគ្រួសារ នៅក្នុង​តំបន់​អភិវឌ្ឍន៍​កសិទេសចរណ៍​ម៉ុង​ ឫទ្ធិ​សែនជ័យ។ ទិដ្ឋភាពដែលបានថតចេញពីទូរស័ព្ទបានបង្ហាញអោយឃើញថា ខណៈពេលដែលរថយន្ត Lexus LX570 របស់លោក បានជាប់កង់មិនអាចបើកបរកើតនោះ លោកឧកញ៉ា បានអោយរថយន្ត Ford មួយគ្រឿងមកអូសរថយន្តរបស់លោក ខណៈពេលកំពុងអូសស្រាប់តែ រថយន្ត Lexus LX570 រអិលកង់ស្ទើរធ្លាក់ប្រឡាយទឹក ដែលមើលហើយស្រៀវជំនួស។

លោកឧកញ៉ា បានរៀបរាប់ថា៖ “វេលា​ម៉ោង​៣រសៀល​ថ្ងៃ​សៅរ៍​ទី​១៣​ ខែមិថុនា​ ឆ្នាំ​២០២០ក្រោយ​ពេលមាន​ព្រះភិរុណ​បង្អូរ​មួយមេ​ធំ​នៅក្នុង​តំបន់​អភិវឌ្ឍន៍​កសិទេសចរណ៍​ម៉ុង​ ឫទ្ធិ​សែនជ័យ​ដោយបាន​ឃេីញ​ទេសភាព​ព្រៃភ្នំ​ដ៏ស្រស់​បំព្រង​ បានយករថយន្ត​ដឹកយាយ​នឹង​ចៅៗ​ដេីមេីលទេសភាព​ ស្រាប់តែ​វារអិល​វីសតែនឹង​ធ្លាក់ប្រឡាយទឹក​តែ​សំណាងល្អ​មិន​បណ្ដាល​ឱ្យ​មាន​គ្រោះ​ថ្នាក់​អ្វី​ទេ​ សូម​អរព្រះគុណ​ខ្លាំង​ណាស់​ព្រះជា​ម្ចាស់ដែលបាន​ជួយខ្ញុំ​និង​ក្រុមគ្រួសារ​ ។”

Related posts

Leave a Comment